1

អ្នក​គួរ​រក្សា​ធ្មេញ​កំណើត​របស់​កូន​! ពេល​បាក់​កុំ​បោះចោល​ឱ្យសោះ ថ្ងៃ​ណាមួយ​វា​អាចជួយ​ជីវិត​កូន​របស់​អ្នក​បាន​

    ​យោងតាម​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ​បានឱ្យដឹងថា ធ្មេញ​កំណើត ដែលជា​ហ្សែ​ន​ដើម​ដ៏​មានតម្លៃ អាច​ដោះស្រាយ​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​។​

​    ​ចំណុច​សំខាន់​នោះ​គឺ ធ្មេញ​ក្មេង​ពី​កំណើត​ផ្ទុក​ទៅដោយ​កោសិកា​ដើម​។ កោសិកា​ទាំងនេះ​ប្រហែលជា​អាចបង្កើត​ឡើងវិញ​នូវ​កោសិកា​ប្រសាទ ឆ្អឹង​និង​ឆ្អឹងខ្ចី​ផងដែរ ព្រមទាំង​កោសិកា​មួយចំនួន​របស់​ជាលិកា​សាច់ដុំ​បេះដូង​។​

​    ​វិទ្យាសាស្ត្រ​ទំនើប​បច្ចុប្បន្ន​អនុញ្ញាត​ឱ្យប្រើ​កោសិកា​ទាំងនេះ​សម្រាប់​ព្យាបាល​រាងកាយ​នៅពេល​មាន​ជំងឺ​។​

​    ​ការរកឃើញ​ផ្នែក​វិទ្យាសាស្ត្រ​ចុងក្រោយ​បង្ហាញថា វា​អាចទៅរួច​ដើម្បី​ព្យាបាល​ជំងឺមហារីក​ឈាម និង ជំងឺ Hodking តាមរយៈ​ការប្រើ​កោសិកា​ដើម​នៅក្នុង​ធ្មេញ​ពី​កំណើត​។​

​    ​ដើម្បី​រក្សា​កោសិកា​ដើម អ្នក​ត្រូវ​រក្សា​ធ្មេញ​កំណើត​នៅ​កន្លែង​កក​រយៈពេល ៤៨ ម៉ោង​ក្រោយ​ដក​ធ្មេញ​ចេញ​៕

ប្រភព៖ helthyfood-helthylife

អ្នកនឹងចូលចិត្ត

មតិយោបល់