adverise with khmeread 1

រូបមន្ត​ទឹក​ស្លឹក​ល្ហុង​សម្រាប់​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​

    ​មនុស្ស​ភាគច្រើន​តែង​ចូលចិត្ត​ផ្លែ​ល្ហុង ប៉ុន្តែ​ឥទ្ធិពល​ខ្លាំង​បំផុត​នៃ​ល្ហុង​នោះ​គឺ​ស្ថិតនៅលើ​ស្លឹក​របស់​វា​ទេ​។ នៅពេល​សាក​ភ្លក្ស ស្លឹក​ល្ហុង​ពិតជា​ល្វីង​ដែល​នេះ​គឺ​ដោយសារ​វា​សម្បូរ​ទៅដោយ​ជីវជាតិ​រុក្ខជាតិ ដូច្នេះហើយ​ទើប​វា​សមត្ថភាព​ព្យាបាល​ជំងឺ​។​

​    ​ស្លឹក​របស់​វា​អាច​ប្រើ​សម្រាប់​ជួយ​ដល់​បញ្ហា​ក្នុង​និង​ក្រៅ​រាងកាយ​។ ចំពោះ​បញ្ហា​ខាងក្រៅ ស្លឹក​ល្ហុង​អាចមាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ជំងឺ​ស្បែក​ផ្សេងៗ រាប់​ចាប់ពី​មុត​ស្បែក​ឆ្លង​រោគ រហូតដល់​ការ​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​។ ចំណែក​ផ្នែក​ខាងក្នុង​វិញ តែ​ស្លឹក​ល្ហុង​អាច​ព្យាបាល​ការស្ទះ​ជាតិ​ទឹក​ហួសប្រមាណ​នៅក្នុង​រាងកាយ រោគ​ឈឺក្រពះ រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​។​

​    ​ដូច្នេះ​ដើម្បី​បង្កើត​តែ​នេះ​អ្នកត្រូវការ​ស្លឹក​ល្ហុង ១០ សន្លឹក​និង​ទឹក ៣,៧៨ លីត្រ​។ លោកអ្នក​គ្រាន់តែ​ដាក់​ស្លឹក​ចូលទៅក្នុង​ទឹក​ហើយ​ដាំទឹក​បី​យក​ទឹក​មួយ​។​

​    ​ទុក​វា​ឱ្យ​ត្រជាក់​មុននឹង​ពិសា​។ ផឹក​មួយកម្រិត​តូច​សម្រាប់​បន្សាប​ជាតិពុល ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​និង​ព្យាបាល​ការរំលាយ​អាហារ​។ លោកអ្នក​ក៏​អាច​ពិសា​វា​ដូច​ថ្នាំ​ប៉ូវ​កម្លាំង​ផងដែរ​។​

​    ​ទោះយ៉ាងណា​អ្នក​ត្រូវ​ចាំ​ថា បើទោះជា​គ្មាន​ការធ្វើ​តេស្ត​ច្រើន​ចំពោះ​ផល​អវិជ្ជមាន​នៃ​ស្លឹក​ល្ហុង​ចំពោះ​មនុស្ស ស្លឹក​ល្ហុង​បានបង្ហាញ​ពី​កម្រិត​ភាគរយ​នៃ​ជាតិពុល​ទាប​បំផុត​នៅក្នុង​ខ្លួន​សត្វ ដែល​នេះ​ធ្វើ​ឱ្យតែ​ស្លឹក​ល្ហុង​មាន​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​មិន​ពុល​ដល់​មនុស្ស​នោះទេ​។​

​    ​ចំណាំ​៖ ហាម​លាយ​វា​ជាមួយ​ស្លឹក​រុក្ខជាតិ​ផ្សេង ឬ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ ព្រោះ​អាចមាន​ប្រតិកម្ម​។ បើ​លោកអ្នក​សង្ស័យ​មិន​ហ៊ាន​ប្រើ សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​អំពី​ប្រវត្តិ​ជំងឺ​របស់​អ្នក មុននឹង​សម្រេចចិត្ត​ផឹក​៕ 

adverise with khmeread
ប្រភព៖ recipesfornaturalremedies

អ្នកនឹងចូលចិត្ត

មតិយោបល់