adverise with khmeread 1 %282%29

បណ្តា​ក្រុមហ៊ុន​ភ្នាល់​ត្រៀម​សងលុយ​អ្នក​ចាក់​ថា​គ្រូបង្វឹក Man Utd នឹង​ត្រូវគេ​បណ្តេញ​

​បណ្តា​ក្រុមហ៊ុន​ភ្នាល់​កំពុង​ភ័យ​ខ្លួន​ពេល​បាន​ជ្រាប​ដំណឹង​ថា លោក Louis van Gaal ពិតជា​នឹង​អាច​បាត់បង់​ការងារ​ជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Man U ឆាប់ៗ​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ដឹកនាំ​ក្រុម Man Utd ទទួល​បរាជ័យ​បួន​ប្រកួត​ជាប់​គ្នា​បន្ទាប់ពី​ចាញ់ Stoke នា​ក្បាល​ព្រលប់​នេះ នេះ​មានន័យថា ពួកគេ​មិនបាន​ឈ្នះ​មួយ​ប្រកួត​ណា​សោះ​ក្នុងជំនួប​ប្រាំពីរ​ប្រកួត​ចុងក្រោយ​។​

​មានការ​អះអាងថា លោក Van Gaal ត្រូវការ​បំបាក់ Stoke និង Chelsea ក្នុងអំឡុង​ថ្ងៃបុណ្យ Boxing Day ដើម្បី​រក្សា​ការងារ​របស់គាត់ ប៉ុន្តែ​ក្រុមហ៊ុន​ភ្នាល់ Paddy Power បានរៀបចំ​ទឹកប្រាក់​សម្រាប់​សង​រួចរាល់​ទៅហើយ​សម្រាប់​អ្នក​ភ្នាល់​ថា​លោកគ្រូ​បង្វឹក​វ័យ ៦៤ ឆ្នាំ​រូបនេះ​នឹង​ចាក​ចេញពី Old Trafford៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់