adverise with khmeread Fblogo

បើ​ឃើញបែបនេះ សូមកុំ Accept ធ្វើ​មិត្តភក្ដិ​នៅលើ Facebook ឱ្យសោះ ប្រយ័ត្នគ្រោះថ្នាក់​!

    ​អ្នក​គួរតែ​ប្រយ័ត្នប្រយែង​បំផុត ប្រសិនបើ​អ្នកទទួលបាន​ការស្នើសុំ​ធ្វើ​មិត្តភក្តិ​ពី​នរណាម្នាក់ ដែល​មិនមាន​ក្នុង​បញ្ជី​មិត្តភក្ដិ​របស់​អ្នក​។ វា​អាចជា​ជន​បោកប្រាស់​។ ហើយ​នេះ​គឺជា​អ្វីដែល​អ្នក​ត្រូវ​ដឹង​ពី​គំនិតអាក្រក់​របស់​ជន​ខិលខូច​ទាំងអស់នោះ ដោយ​ប្រើ​នូវ​រូបភាព​និង​ព័ត៌មាន​លម្អិត​របស់​មិត្ត​អ្នក​។ បន្ទាប់មក​ពួក​ជន​បោកប្រាស់​នឹង​ផ្ញើ "Friend Request" ទៅ​មនុស្ស​ដែល​វា​ចង់​បោកប្រាស់​។​

​    ​អ្នកជំនាញ​ខាង Facebook ឱ្យយោបល់​ថា​អ្នក​មិនគួរ Accept មិត្តភក្តិ​នៅលើ Facebook ប្រភេទ​នេះ​ទេ ហើយ​ពួកវា​អាច​ដឹង​ច្រើន​ពី​នាក់​ដោយ​ការចូលទៅ​មើល Profile របស់​អ្នក​ដូចជា នៅលើ Status ទីតាំង ថ្ងៃខែ​ឆ្នាំ​កំណើត និង​រូបភាព​។ ហើយ​ពេលនោះ​វា​ស្គាល់​អ្នក​ច្បាស់​ហើយ​វា​នឹង​ផ្ញើ​សារ​ដើម្បី​ណាត់​អ្នកចេញ​ក្រៅ​ដើម្បី​ប្រព្រឹត្ត​អ្វីមួយ​ចំពោះ​អ្នក​។​

​    ​អ្នក​គួរតែ​ផ្ទៀងផ្ទាត់​ឱ្យ​ច្បាស់​មុននឹង​សម្រេចចិត្ត Accept នរណាម្នាក់​នៅលើ Facebook ។ ហើយ​គួរតែ​រឹតបន្តឹង​សិទ្ធិ​ឯកជន (Privacy) ឱ្យបាន​ល្អ ដើម្បី​ការពារ​កុំឱ្យ​ជន​បោកប្រាស់​ដឹង​ព័ត៌មាន​លម្អិត​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ foxnews

អ្នកនឹងចូលចិត្ត

មតិយោបល់