បំភ្លេចទីក្រុងញូវយ៉ក ទីក្រុងឡុងដ៏ ឬក៏ទីក្រុងហុងកុងទៅ។ នេះគឺជាទីក្រុងទាំង ៧ ដែលកំពុងប្រណាំងប្រជែងគ្នាក្នុងចំណាត់ថ្នាក់ទីក្រុងមានជាងគេក្នុងពិភពលោក ក្នុងចំណោមទីក្រុងទាំង ១០ នៅឆ្នាំ ២០២៥ នេះបើយោងតាមអ្នកស្រាវជ្រាវមកពី McKinsey។
១. ទីក្រុង Doha របស់ប្រទេសកាតាត្រូវបានគេទស្សទាយថា នឹងក្លាយជាតារារះត្រដែតបើនិយាយអំពី GDP ក្នុងមនុស្សម្នាក់។ ប្រទេសនេះបានក្លាយជាប្រទេសមានបំផុតក្នុងពិភពលោករួចជាស្រេចទៅហើយ ហើយការវិនិយោគដ៏ធំទៅលើព្រឹត្តិការណ៍ពានរង្វាន់បាលទាត់ពិភពលោកនៅឆ្នាំ ២០២២ នឹងធ្វើកើនឡើងបន្ថែមទៀតផងដែរ។
២. ទីក្រុង Bergen ជាប់លេខ ២ និងជាទីក្រុងដែលមានប្រជាជនច្រើនជាគេក្នុងប្រទេសន័រវែស។ ទីក្រុងនេះនឹងឈានមុខគេផ្នែកសេដ្ឋកិច្ចនៅប៉ែកអឺរ៉ុប។
៣. ទីក្រុងមួយផ្សេងក្នុងប្រទេសន័រវេ គឺទីក្រុង Trondheim។ ទីក្រុងនេះគឺជាដើមកំណើតនៃបច្ចេកវិជ្ជាទូរស័ព្ទ។ វាគឺជាកន្លែងដែលស្ដង់ដា GSM ត្រូវបានបង្កើតនៅឆ្នាំ ១៩៨០។
៤. បើទោះជាទីក្រុង Hwaseong របស់ប្រទេសកូរ៉េខាងត្បូងមិនសូវមានអ្នកស្គាល់ ប៉ុន្ដែវាគឺជាទីក្រុងកំពុងរីកចំរើននៅភាគខាងត្បូងទីក្រុងសេអ៊ូល។ ទីក្រុងនោះមានរោងចក្រធំៗពីរគឺ Hyundai និង Samsung ដែលនាំចេញផលិតផលគ្រឿងអេឡិចត្រនិច។
៥. ទីក្រុង Asan ដូចអ្នកជិតខាងទីក្រុង Hwaseong អ៊ីចឹង។ ទីក្រុង Asan មានរោងចក្រធំៗជាច្រើននៅទីនោះ។
៦. ទីក្រុង Rhine Ruhr គឺជាទីក្រុងជោគជ័យបំផុតរបស់ប្រទេសអាល្លឺម៉ង់រួចទៅហើយ។ វាគឺជាទីក្រុងធំបំផុតលេខបីក្នុងតំបន់អឺរ៉ុប តាមពីក្រោយទីក្រុងបារីសនិងទីក្រុងឡុងដ៏។ វាជាជម្រកនៃឧស្សាហកម្មនិងហិរញ្ញវត្ថុផ្ដោតប្រទេសអាល្លឺម៉ង់ដែលមានក្រុមហ៊ុនជាង ៥០០។
៧. ទីក្រុង Macau គឺជាគំរូនៃការរីកលូតលាស់សេដ្ឋកិច្ចសម្រាប់បណ្តាទីក្រុងផ្សេងៗយកតម្រាប់តាម។ ទីក្រុងនេះនឹងក្លាយជាទីក្រុងបំផុតលេខ ១០ ក្នុងពិភពលោកក្នុងឆ្នាំ ២០២៥៕
