adverise with khmeread 2d0c3ee9 e774 49e0 859f ea66bfdbcc0e %281%29

ធ្លាប់ប្រើ​គ្រឿងញៀន​បាន​មួយឆ្នាំ​ចឹ​ង បាន​ក្លាហាន​ម៉េះ​!

    កណ្ដាល ៖ មាន​ករណី​អំពើ​លួច​កាច់ក​លួច​យក ម៉ូតូ​កើតឡើង​ថ្ងៃទី​១៦​ មិថុនា ​ឆ្នាំ​២០១៦​ម៉ោង​៧ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ណាំង មេសា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ក្នុង​បូរី​ពិភពថ្មី​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មុខរបរ​កម្មករ​នៅ​បូរី​ពិ​ភ​ថ្មី​។​

    ចំណែក​ជនល្មើស​០៣​នាក់​១-​ឈ្មោះ​ ម៉ៅ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​, ២-​ឈ្មោះ​ ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​) ​និង​៣-​ឈ្មោះ ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ផ្ទះជួល​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ់​(​គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក​៖​ ម៉ូតូ​០១​គ្រឿង​ម៉ាក ​សេ125​ ពណ៌​ខ្មៅ​ សេរី​២០០៩​ ស្លាកលេខ​ព្រៃវែង ​1B-8739​ (​ម៉ូតូ​ជនរងគ្រោះ​)​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនល្មើស​ទាំង​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ​Wave i ពណ៌​សលាយ​ខ្មៅ គ្មានស្លាកលេខ មក​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ ដោយ​ជនល្មើស​ម្នាក់​ឈ្មោះ ថា ជា​អ្នក​ចូល​លួច រីឯ​ជនល្មើស​ឈ្មោះ ​ម៉ៅ សំណាង ជា​អ្នក​យាមផ្លូវ និង​ចាំ​ជិះ​ម៉ូតូ​ដែល​កាច់​បាន​ចំណែក​ជនល្មើស​ម្នាក់ទៀត​ឈ្មោះ ​ធី ​បញ្ឆេះ​ម៉ូតូ​ចាំមើល​ផ្លូវ​។​

    នៅពេល​លួច​ម៉ូតូ​ម៉ាក ​សេ​125 ​ពណ៌​ខ្មៅ សេរី​2008​ បាន​ហើយ​ជនល្មើស​ម្នាក់​ឈ្មោះ ​ម៉ៅ សំណាង បាន​ជិះ​ម៉ូតូ​នោះ​រត់គេច បាន​ចំងាយ​ជាង​០១​គីឡូម៉ែត្រ​ក៏ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ព្រមទាំង​ប្រជាពលរដ្ឋ​បាននាំគ្នា​ដេញ ចាប់បាន​ម្នាក់​ឈ្មោះ​ ម៉ៅ សំណាង រួមទាំង​វត្ថុតាង ហើយ​នាំគ្នា ព្រួត​វាយ​ម្នា​ក់មួយ​ដៃ​ម្នា​ក់មួយ​ជើង បណ្តាល​ឱ្យ​មាន​របួសស្នាម​ជាំ ពេញ​ខ្លួន ក្រោយមក​ក៏​ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ នាំ​ជនសង្ស័យ​និង​វត្ថុតាង​យកមក​អធិការដ្ឋាន​។​

    តាម​ការសាកសួរ​ជនល្មើស​ឈ្មោះ​ ម៉ៅ សំណាង បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក​ពិតជា​បាននាំគ្នា​ធ្វើ​សកម្មភាព​លួច​កាច់​សោក លួច​យក​ម៉ូតូ​ខាងលើ ប្រាកដ​មែន និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់