adverise with khmeread E9bc9fd7 4a70 4591 bea6 acec48548104

ជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន៤កញ្ចប់ ត្រូវបានចាប់ខ្លួន

    ភ្នំពេញ​ ៖ កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលក្រុង ចុះជួយល្បាតការពារទឹកដីខណ្ឌពោធិសែនជ័យឃាត់បានជនសង្ស័យ២នាក់ រួមជាមួយថ្នាំម៉ាទឹកកក៤កញ្ចប់តូច កាលពីវេលាម៉ោង ១និង២០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចដងនង្គ័ល តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ កម្លាំងទាំង២ជំនាញកំពុងជិះម៉ូតូល្បាតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីខណៈដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1.B 6198 ទិសដៅពីលិចទៅកើត។

    ឃើញដូច្នេះ កម្លាំងមានការសង្ស័យ ក៏ជិះម៉ូតូដេញរហូតមក់ដល់ចំណុចដងនង្គ័ល ទើបឃាត់បាន កម្លាំងបានបម្រុងធ្វើការឆែកឆេរតែជនសង្ស័យតដៃជាមួយសមត្ថកិច្ចទើបបណ្តាលឱ្យជនសង្ស័យម្នាក់រងរបួស។

    បន្ទាប់កម្លាំងបានរកឃើញថ្នាំញៀនម៉ាកទឹកកក៤កញ្ចប់តូចខ្ចប់ជាមួយលុយក្រដាស់​១រយរៀល ដោយឡែកមួយកញ្ចប់ទៀតរកឃើញពេលដឹកជនសង្ស័យទៅដល់ប៉ុស្តិ ដែលលាក់ទុកក្នុងខោលីអូ។

    វត្ថតាងមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក៤កញ្ចប់តូច វិទ្យុទាក់ទង២គ្រឿង កាតទាហាន​១សន្លឹកជារបស់ជនសង្ស័យឈ្មោះ ទូច ប៊ុនធាន​ និងម៉ូតូរបស់ជនសង្ស័យម៉ាកស្មាស់ពណ៌ខ្មៅស្លាកលេខ តាកែវ 1.B 6198។

    សមត្ថកិច្ចបន្តថាជនសង្ស័យទី១-ឈ្មោះ ទូច ប៊ុនធាន អាយុ៤០ឆ្នាំ មុខរបរយោធាឆ័ត្រ​យោង ៩១១ និងជាអ្នកចែកចាយគ្រឿងញៀនស្នាក់នៅក្នុងបន្ទាយ ស្ថិតក្នុងសង្កាត់កន្ទោក និងទី២-ឈ្មោះ ប្រាក់ តុលា ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយសង្សារនៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅ​។

    បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនាំនិងកសាងសំណុំរឿងនៅប៉ុស្តិ៍កាកាប ដើម្បីប្រគល់អោយជំនាញព្រហ្មទណ្ឌខណ្ឌចាត់ការបន្តតាមនិតិវិធីច្បាប់៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់