adverise with khmeread 562ceaf3 e97a 47c9 8fad fb101d263925

ជម្លោះ​ក្មេងស្ទាវ​២​ក្រុម​ដេញ​វាយ​គ្នា​និង​ដក​កាំភ្លើង​បាញ់​ឡើងលើ​១​គ្រាប់​គំរាម​

    ភ្នំពេញ ៖ ស្នូរ​កាំភ្លើង​១​គ្រាប់​បាន​ផ្ទុះឡើង​បង្ក​ការភ្ញាក់ផ្អើល ដោយសារតែ​ក្មេងស្ទាវ​២​ក្រុម​ដេញ​វាយ​គ្នា​ហូត​ឈានដល់​ដក​កាំភ្លើង​បាញ់​គំរាម​ភាគី​ម្ខាង​ទៀត រួច​នាំគ្នា​គេចខ្លួន​បាត់អស់។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ដឹ​វើ​ល តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

    ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​ក្រុម​មាន​គ្នា​ប្រមាណ​៣០​នាក់ មាន​ទាំង​រថយន្ត​ និង​ម៉ូតូ​ជាច្រើន​គ្រឿង បាន​ឈ្លោះប្រកែក​គ្នា​តាម​ដងផ្លូវ​ហើយ​បាន​ដេញ​វាយ​គ្នា។ ពេលមកដល់​ចំណុច​ភាគី​ម្ខាង​បាន​ដក​កាំភ្លើង​បាញ់​ចេញពី​ក្នុង​រថយន្ត​១​គ្រាប់​គំរាម​ភាគី​ម្ខាង​ទៀត​បង្ក​ការភ្ញាក់ផ្អើល រួច​នាំគ្នា​ជិះ​គេច​ឋ្លួ​ន​បាត់អស់​។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​តែ​រក​មិនឃើញ​សំបក​គ្រាប់​នោះទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់