adverise with khmeread 1

រា​ជនី​តារា​បាល់ទះ Alisa Manyonok ប្តូរ​ទៅរក​អាជីព​ត្រូវប៉ាន់​!

​    ​កំពូល​តារា​បាល់ទះ​ដ៏​ស្រស់ស្អាត Alisa Manyonok បាន​បោះបង់​ពាក្យសន្យា​នៃ​អាជីព​ជា​អ្នកកីឡា​របស់​នាង​ដើម្បី​ចាប់យក​សំណាង​ក្នុងនាម​ជាតា​រា​ម៉ូ​ដែល​វិញ​ម្តង​។​

​    ​Manyonok ត្រូវបាន​គេ​ចាត់ទុកថា​ជា​បុគ្គល​កំពូល​ម្នាក់​ដែល​ទេពកោសល្យ​ខ្ពស់​ប្រចាំ​ប្រទេស​រុស្ស៊ី ខណៈដែល​នាង​បាន​ចូលរួម​លេង​ឱ្យ​ក្លឹប​បាល់ទះ​ប្រចាំ​ទីក្រុង Vladivostock របស់​នាង​។​

​    ​ប៉ុន្តែ​បន្ទាប់​នាង​មានសំណាង​បានទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​បវរកញ្ញា​ប្រចាំ​តំបន់ វា​ក៏បាន​ឱកាស​ដ៏​ពិសេស​ដល់​នាង​ដើម្បី​បោះបង់ចោល​ការប្រកួត​នៅលើ​ទីលាន​ដ៏​ស្វិតស្វាញ ដើម្បី​ងាក​មក​ទទួល​តំណែង​ថ្មី​ជា​អ្នកដើរ​ម៉ូត ដែលជា​អាជីព​ត្រូវប៉ាន់​ជាង​បាល់ទះ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់