adverise with khmeread 1

អូយ​យ៉ូយ​! តារា​ម៉ូ​ដែល​តៃវ៉ាន់​កាត់​ឡាទីន​រូបនេះ​កំពុង​ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ឆ្លក់​វង្វេង​សម្បើម​ណាស់​

​    ​នាង Kimberlly Chen (@kimberlly_chen) គឺជា​តារា​ម៉ូ​ដែល​កូនកាត់​តៃវ៉ាន់​ប្រេ​ស៊ី​ល​ដ៏​ស្រស់ស្អាត​ម្នាក់​។​

​    ​តារា​ស្រី​វ័យ ២០​ឆ្នាំ​រូបនេះ​ក៏ត្រូវ​បាន​គេ​ស្គាល់​យ៉ាងច្បាស់​ជាមួយនឹង​ការនិយម​ស្លៀក​ឈុត​ត្រាប់​តាម​តួអង្គ​គំនូស​ជី​វច​ល "Cosplay" ផងដែរ ដោយ​គេ​តែងតែ​ប្រទះឃើញ​នាង​ជារឿយៗ​នៅក្នុង​ឈុត​នៅលើ​បណ្តាញ​សង្គម Facebook របស់​នាង​។​

​    ​យោងតាម​វេ​ប​សាយ Viralcham បានឱ្យដឹងថា ឪពុក​របស់​នាង​គឺជា​ជនជាតិ​តៃវ៉ាន់ ហើយ Chen បាន​ត្រឡប់មក​រស់នៅ​តៃវ៉ាន់​វិញ​ដើម្បី​សិក្សា​នៅ​វ័យ ១០​ឆ្នាំ​។​

​    ​នាង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​សម្បើម​ជាមួយនឹង​សម្រស់​ដ៏​ឆើតឆាយ​របស់​នាង​នៅក្នុង​ថ្នាក់​វិទ្យាល័យ​។ ទោះជា​យ៉ាងណាក្តី បច្ចុប្បន្ន​ទំព័រ Facebook របស់​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​រូបនេះ​មាន​ចំនួន​អ្នក Like ត្រឹមតែ ១៧០.០០០ ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់