adverise with khmeread 1

Calvin Harris ស្ទើរ​ក្អួត​ឈាម ពេល Taylor នាំ​មិត្ត​ប្រុស​ថ្មី​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ដើរ​កម្សាន្ត បន្ទាប់ពី​បែក​គ្នា​បាន​ប៉ុន្មាន​ថ្ងៃ​

​    ​អតីត​ម្ចាស់​ស្នេហ៍​របស់​នាង​លោក Calvin Harris បាន​និយាយថា​មាន​អារម្មណ៍ "​ត្រូវបាន​គេ​ក្បត់​" ដែល Taylor Swift បាន​បង្វែរ​ទិសដៅ​ទៅរក​បុរស​ថ្មី​ម្នាក់​ផ្សេងទៀត​យ៉ាង​ឆាប់រហ័ស​ដូច្នេះ បន្ទាប់ពី​ចែកផ្លូវ​គ្នា​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ​។​

​     ប៉ុន្តែ​ជាការ​ពិត​គឺ​មិនអាច​បញ្ឈប់ Taylor បានឡើយ ដែល​នាង​បាន​ហក់​ចាប់បាន​បុរស​ថ្មី​ម្នា​ក់បាន​ឆាប់រហ័ស​គឺ Tom Hiddleston ដើម្បី​បញ្ចប់​គោលដៅ​មិន​ច្បាស់លាស់​ក្នុង​ជីវិត​របស់​នាង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ជាមួយនឹង​ទំនាក់ទំនង​ថ្មី​ជាមួយ​ពិធីករ​កម្មវិធី​កម្សាន្ត Hiddleston​។​

     ​ខណៈដែល​រូបភាព​ជាច្រើន​ត្រូវបាន​បង្ហាញ រា​ជនី​ចម្រៀង​ប៉ុប​រូបនេះ​បាន​បន្ត​ការធ្វើដំណើរ​របស់​នាង​តាមរយៈ​យន្តហោះ​ផ្ទាល់ខ្លួន​នៅក្នុង​កោះ Rhode ជាមួយនឹង​តារា​ប្រចាំ​កម្មវិធី The Night Manager លោក Tom ដែល​បាន​ដើរ​កៀក​ពីក្រោយ​រូបនាង​ដើម្បី​លំហែកាយ​ជាមួយគ្នា ហើយ​ច្បាស់​ណាស់​ទង្វើ​នេះ​ពិតជា​បានធ្វើឱ្យ Calvin Harris ឈឺចិត្ត​ស្ទើរ​ធ្លាក់ឈាម​តាម​មាត់ ព្រោះ​ទើបតែ​ប្រកាស​ក្តែ​ងៗ​នាពេល​ថ្មីៗ​នេះ​ថា​អ្នក​ទាំងពីរ​បែក​គ្នា​ដោយ​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់