adverise with khmeread 12 great things

រឿងអស្ចារ្យទាំង ១២ ដែលមានតែមិត្តភក្តិនៅឆ្ងាយពីគ្នាប៉ុណ្ណោះទើបដឹង

តើអ្នកមានមិត្តភក្តិនៅឆ្ងាយពីគ្នាដែរឬទេ? វាអាចជាការលំបាកដែលមានមិត្តភក្តិ ដែលអ្នកមិនបានឃើញមុខញឹកញាប់ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន មិត្តភក្តិនៅឆ្ងាយពីគ្នារបស់ពួកគេគឺជាមនុស្សដ៏សំខាន់បំផុតមួយរូបក្នុងជីវិតរបស់ពួកគេ។  

សូមពិនិត្យមើលរឿងអស្ចារ្យទាំង ១២ ដែលមានតែមិត្តនៅឆ្ងាយពីគ្នាប៉ុណ្ណោះទើបយល់៖

១- អ្នកស៊ាំនឹងការចំណាយពេលយូរនៅលើកុំព្យូទ័រ
កុំព្យូទ័រ=វិធីងាយស្រួលបំផុតក្នុងការជជែកជាមួយមិត្តភក្តិនៅឆ្ងាយរបស់អ្នក។ អ្នកតែងបើកអ៊ីនធឺណេតទៀងទាត់នៅម៉ោង ២ ទៀបភ្លឺជជែកគ្នាទៅវិញទៅមក និងផូសរូបឆ្កែគួរឲ្យស្រឡាញ់នៅលើ Wall ក្នុង Instagram របស់គ្នាទៅវិញទៅមក។ 

២- មិត្តភាពរបស់អ្នកកាន់លូតលាស់រឹងមាំឡើងៗ
នៅពេលមិត្តណាម្នាក់បានផ្លាស់ទៅរស់នៅឆ្ងាយ អ្នកទាំងមិនបានឈប់ជជែកគ្នានោះទេ ហើយថែមទាំងប្រឹងប្រែងគ្រប់វិធីដើម្បីស្ថិតក្នុងជីវិតគ្នាទៅវិញទៅមកទៀតផង។ ទំនាក់ទំនងជិតស្និទ្ធរបស់អ្នកកាន់តែលូតលាស់រឹងមាំឡើងៗ រហូតដល់ថ្នាក់អ្នកទាំងពីរមិនអាចបែកគ្នាបានឡើយក្នុងជីវិតរបស់អ្នកទាំងពីរ។ 

៣- អ្នកចូលចិត្តរៀបចំផែនការទៅលេងគ្នាក្នុងពេលអនាគត
អ្នកមានគម្រោងសន្សំលុយនៅនឹងកន្លែង ហើយអ្នកទាំងពីរពិភាក្សាគ្នាញឹកញាប់អំពីគម្រោងការទៅលេងគ្នាទៅវិញទៅមកនៅថ្ងៃខាងមុខ។ វាអាចមានរយៈពេលកន្លះឆ្នាំខាងមុខទៀត ក៏ប៉ុន្តែអ្នកទាំងពីរមិនអាចទ្រាំរង់ចាំដើម្បីផឹកស្រាជាមួយគ្នា និងជជែកគ្នាបែកពពុះមាត់បានឡើយ។ 

៤- នៅពេលមានអ្វីមួយសំខាន់បានកើតឡើងភ្លាម អ្នកបង្ហោះវាចូលអ៊ីនធឺណេតភ្លែត
ប្អូន​ស្រីបានភ្ជាប់ពាក្យ? មិត្តរួមការងារត្រូវគេបណ្តេញ? ព្យាយាមតបអាហារ? ទាំងអស់នេះសុទ្ធតែជារឿងសំខាន់ដែលអ្នកចង់ឲ្យមិត្តនៅឆ្ងាយរបស់អ្នកបានដឹង។ ជាការពិត អ្នកច្បាស់ជាបានចូលឆែកមើលថាតើទម្លាប់ហាត់ប្រាណពេលព្រឹករបស់មិត្តភក្តិអ្នកបានប្រព្រឹត្តទៅយ៉ាងណាទៅហើយផងដែរ។ 

៥- អ្នកដឹងថាអ្នកមានមិត្តភក្តិអស់មួយជីវិតម្នាក់
មិត្តភក្តិខ្លះចូលមកហើយក៏ទៅវិញ ប៉ុន្តែអ្នកដឹងច្បាស់ថាមិត្តភាពមួយនេះគឺអស់មួយជីវិត។ ទោះបីជាមិត្តភក្តិនៅឆ្ងាយរបស់អ្នករស់នៅឆ្ងាយជាងឪពុកម្តាយរបស់អ្នកក៏ដោយ ក៏ប៉ុន្តែអ្នកឧស្សាហ៍ទៅលេងមិត្តភក្តិច្រើនជាងទៅលេងឪពុកម្តាយទៅទៀត។ 

៦- អ្នកចូលចិត្តរំឭកអនុស្សាវរីយ៍ជាមួយគ្នា
អ្នកនឹងនៅតែចាប់ផ្តើមសើចនៅពេលអ្នកគិតអំពីពេលវេលា ដែលអ្ន​កទាំងពីរទៅសួនទឹកកម្សាន្តជាមួយគ្នា ហើយមិត្តភក្តិនៅឆ្ងាយរបស់អ្នកតែងតែរំឭករហូតរឿងអ្នកស្រវឹងធ្លាក់ពីលើកាំជណ្តើរ។  មនុស្សជាច្រើនធ្វើភ្នែកឃ្លីងឃ្លោងៗនៅពេលពួកគេដឹងខ្លួនថាពួកគេកំពុងនិយាយរឿងដដែលៗម្តងហើយម្តងទៀត ប៉ុន្តែអ្នកដឹងថាអ្នកនឹងនៅតែអស់សំណើចនៅពេលដែលអ្នកមានអាយុ ៨០ ឆ្នាំទៅហើយក្តី។ 

៧- អ្នកតែងតែដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យគ្នាញញឹមទៅវិញទៅមក
វាមិនជាបញ្ហានោះទេដែលមិត្តនៅឆ្ងាយរបស់អ្នកមិននៅទីនោះជានិច្ចនោះ ព្រោះអនុស្សាវរយ៍ល្អបំផុតរបស់អ្នកគឺរាល់ពេលវេលាដែលអ្នកបាននៅជាមួយគ្នាទៅវិញទៅមក។ អ្នកតែងតែមើលឃើញរឿងរ៉ាវនានាដែលអាចធ្វើឲ្យពួកគេញញឹម ដូច្នេះអ្នកច្បាស់ជានឹងប្រាប់រឿងនោះដល់ពួកគេនៅពេលក្រោយៗទៀតដើម្បីឲ្យពួកគេសើច។ 

៨- អ្នកមិនដែលឈ្លោះគ្នានោះទេ
អ្នកពិតជាពុំមានអ្វីត្រូវឈ្លោះប្រកែកនឹងគ្នានោះទេ ប៉ុន្តែអ្នកទាំងពីរឲ្យតម្លៃខ្លាំងណាស់ទៅលើមិត្តភាពរហូតដល់ថ្នាក់មិនរវីរវល់នឹងការឈ្លោះគ្នាទាល់តែសោះ។ ពេលវេលាមានតម្លៃណាស់ ហើយអ្នកគួរតែសើច និងញញឹមជាមួយមិត្តនៅឆ្ងាយរបស់អ្នកជាជាងឈ្លោះជាមួយពួកគេ។ 

៩- អ្នកតែងតែមានកន្លែងស្នាក់នៅសាគួរមួយជានិច្ចសម្រាប់មិត្តជិតស្និទ្ធ
ប្រសិនបើអ្នកធ្វើការសម្រេចចិត្តនៅនាទីចុងក្រោយដើម្បីធ្វើដំណើរទៅលេងពួកគេ នោះអ្នកដឹងថា អ្នកមិនចាំបាច់ប្រាប់ពួកគេជាមុនទេ។ ដរាបណាពួកគេមានផ្ទះសម្បែង អ្នកនឹងមិនខ្វះបន្ទប់សម្រាប់ស្នាក់នៅនោះទេ។ 

១០- អ្នកនឹងមិនមានអារម្មណ៍ចម្លែកទេ ពេលជួបមុខគ្នាជាលើកដំបូង
បន្ទាប់ពីមិនបានឃើញមុខគ្នារាប់ខែ ជួនកាលអ្នកបារម្ភថាវាអាចរាងមានអារម្មណ៍ចម្លែកបន្តិច នៅពេលអ្នកឃើញមុខពួកគេ ប៉ុន្តែរឿងនេះមិនដែលកើតឡើងនោះទេ។ អ្នកបានសើចរួចទៅហើយនៅក្នុងរយៈពេលមួយនាទីដំបូងពេលបានជួបមុខពួកគេ។ 

១១- មិត្តនៅឆ្ងាយគ្នារបស់អ្នកអាចធ្វើឲ្យអ្នកសើចដោយប្រើពាក្យតែមួយឃ្លាប៉ុណ្ណោះ
អ្នកទាំងពីរមើលឃើញគ្នាគួរឲ្យចង់សើច និងគួរឲ្យចាប់អារម្មណ៍ ហើយការសន្ទនាតាមអនឡាញរបស់អ្នកតែងតែមានលក្ខណៈល្អប្រសើរជាងការសន្ទនាទល់មុខគ្នារបស់អ្នកជាមួយនឹងមិត្តក្បែរខាងទៅទៀត។ ជួនកាលមិត្តភក្តិនៅឆ្ងាយរបស់អ្នកគ្រាន់តែផ្ញើរូបភាពភ្ជាប់អក្សរអត្ថាធិប្បាយតែបន្តិចក៏អាចធ្វើឲ្យអ្នកសើចបានដែរ។ 

១២- មិត្តនៅឆ្ងាយរបស់អ្នកតែងតែគាំទ្រអ្នកជានិច្ច
ខណៈដែលពួកគេប្រហែលមិនរស់នៅក្បែរអ្នកក៏ពិតមែន ក៏ប៉ុន្តែមិត្តភក្តិនៅឆ្ងាយរបស់អ្នកតែងតែគាំទ្រអ្នកជានិច្ច។ រាប់ចាប់ពីការផ្តាច់ចំណងស្នេហា រហូតដល់បញ្ហានៅកន្លែងធ្វើការ ពួកគេតែងតែមានបំណងស្តាប់អ្នកបញ្ចេញកំហឹងចំពោះមនុស្សដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តជានិច្ច។ 

តើអ្នកមានមិត្តភាពពីចម្ងាយទេ? សូមចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិនៅឆ្ងាយរបស់អ្នក ហើយមើលថាតើពួកគេគិតបែបណា!

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់