adverise with khmeread Pctv 423 hd

បែកធ្លាយរឿងគំនុំចិត្តអន្ទាក់បេះដូងមានវគ្គ២ (មានវិដេអូ)

ភាពយន្ត​ភាគ​ឥណ្ឌា​ដែលមាន​ចំនងជើង​ខ្មែរ​ថា "​គំនុំ​ចិត្ត​អន្ទាក់​បេះដូង​" នៅ​ប៉ុស្តិ៍ Mytv ដែល​ចាក់ផ្សាយ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ជិត​ឈានដល់​ភាគ​បញ្ចប់​ហើយ​។​
​ស្របពេល​ដែល​រឿង​ភាគ​មួយ​នេះ​កំពុង​ផ្សាយ​វគ្គ​១​នៅលើ​ប៉ុស្តិ៍ Mytv ដែលមាន​មហាជន​ខ្មែរ​គាំទ្រ​ជាខ្លាំង​នោះ ឥឡូវនេះ​ប៉ុស្តិ៍ Hotstar របស់​ឥណ្ឌា​ដែលជា​ដៃគូ​ សហការ​ជាមួយ​ប៉ុស្តិ៍ Star Plus បាន​ផលិត​ខ្សែភាពយន្ត​នេះ​ម្តង​ទៀតហើយ ដែល​ថត​ទើបតែ​បាន​៨​ភាគ​ទេ និង​ចាប់ផ្តើម​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​។​

​សម្រាប់​រឿង​ភាគ​មាន​ចំណងជើង​ជា​ភាសា​ឥណ្ឌា​ថា "Iss Pyaar Ko Kya Naam Doon?" និង​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា "What can I call this love?"
​ចូលរួម​សម្តែង​ដោយ​លោក Barun Sobti (Arnav) និង​អ្នកនាង Sanaya Irani (Khushi) ។ រឿង "​គំនុំ​ចិត្ត​អន្ទាក់​បេះដូង​" វគ្គ​មួយ​ធ្លាប់បាន​ចាក់ផ្សាយ​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១១ រហូតដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ប៉ុស្តិ៍ Star Plus របស់​ឥណ្ឌា និង​ទទួលបាន​ពានរង្វាន់​ជាច្រើន​ក្នុង​ឆ្នាំ​២០១២ រួមមាន​៖
​ក្នុង​កម្មវិធី  Star Parivaar Awards 2012 ពានរង្វាន់ Favorite Naya Sadasya (Male) បាន​ទៅ​លោក Arnav Singh Raizada, ពានរង្វាន់ Favourite Jodi បាន​ទៅ​លោក Arnav និង​នាង Khushi, ពានរង្វាន់ Favourite International Jodi បាន​ទៅ Arnav និង Khushi, ពានរង្វាន់ Favourite Mazedar Sadasya បាន​ទៅ​អ្នកស្រី Manorama Singh Raizada, ពានរង្វាន់ Favourite Dushman បាន​ទៅ​លោក Abhaas Mehta, ពានរង្វាន់ Most Stylish Sadasya Award បាន​ទៅ លោក Arnav Singh Raizada៕

​ចង់ដឹងថា​មាន​អ្វី​កើតឡើង​ក្នុង​វគ្គ​ថ្មី​នេះ​សូម​តាមដាន​វីដេអូ​ទាំងអស់គ្នា​៖

 

adverise with khmeread

មតិយោបល់