Da870662 0977 4a23 8ec0 ecd765e3659b %281%29

ឆក់​កាបូបយួរ​បាន​មួយថ្ងៃ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

        ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ប្រុស​ម្នាក់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​០៧​ និង​៣០​នាទី  ពាក់ព័ន្ធ​ករណី ឆក់​កាបូបយួរ ប្រព្រឹត្ត​កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង២២ និង៣០នាទី នៅលើ​ផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្រុម១ ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ា​វ ធី​ដាវ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម កាន់​លិខិតឆ្លងដែន​លេខ N-1556222 ស្នាក់​នៅផ្ទះ​លេខ32 ផ្លូវ21 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

     ចំណែក​ជនសង្ស័យ​ឈ្មោះ ឯក រស្មី ភេទ ប្រុស អាយុ​២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ ព្រៃ​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។ សម្ភារៈបាត់បង់ ៖ ទូរស័ព្ទ០១គ្រឿង, ​លុយ​៤០០ដុល្លា និង​វិក័យប័ត្រ​បើកប្រាក់​របស់​កាស៊ីណូ ណាហ្គា ចំនួន០១សន្លឹក (របស់​ជនរងគ្រោះ)។​

    សម្ភារៈ​ដកហូត ៖ លិខិតឆ្លងដែន០១ក្បាល និង​វិក័យប័ត្រ​បើកប្រាក់​របស់​កាស៊ីណូ ណាហ្គា ចំនួន​០៥សន្លឹក ស្មើ​ទឹកប្រាក់​សរុប៩.៤៥៨ដុល្លារ ​(របស់​ជនរងគ្រោះ ប្រគល់ឱ្យ​ម្ចាស់​វិញ)។​

     ក្រោយ​ឃាត់​ជនសង្ស័យ​ខាងលើ ក៏បាន​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់