adverise with khmeread 1

តុលាការ​បារាំង​កាត់ទោស​ដាក់គុក​អ្នកគាំទ្រ​ច្រើន​នាក់​ពីបទ​បង្ក​ហិង្សា​នៅ Euro

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា តុលាការ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​អ្នកគាំទ្រ​បាល់ទាត់​រុស្ស៊ី​បីនាក់​ជុំវិញ​ចលាចល​អ្នកគាំទ្រ Euro 2016 ខណៈ​មេខ្លោង​ជ្រុលនិយម​ស្តាំ​រុស្ស៊ី​ម្នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​។

​    ​អ្នកគាំទ្រ​ជាប់គុក​ទាំងបី ឈ្មោះ Alexei Yerunov, Nikolai Morozov និង Sergei Gorbachev គឺ​ស្ថិត​ក្នុងចំណោម​អ្នកគាំទ្រ​រុស្ស៊ី ៤៣ នាក់ ដែល​ឃុំខ្លួន​ដោយ​ប៉ូលិស​បារាំង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ក្នុង​ទីក្រុង Marseille មុនពេល​រុស្ស៊ី​លេង​ជាមួយ​អង់គ្លេស​។

​    ​ក្រុម​រដ្ឋអាជ្ញា​បារាំង​និយាយថា អ្នកគាំទ្រ ២០ នាក់​នឹងត្រូវ​បណ្តេញ​ចេញពី​បារាំង ក្នុងនោះ​រួមទាំង Alexander Shprygin មេ​សមាគម​អ្នកគាំទ្រ​ជម្រើសជាតិ​រុស្ស៊ី ដែល​ធ្វើ​ការឱ្យ​អ្នកតំណាងរាស្ត្រ​ជាតិនិយម​ជ្រុល​ម្នាក់​។

​    ​ការកាត់ទោស​អ្នកគាំទ្រ​បីនាក់​ក្នុង​ទីក្រុង Marseille គឺជា​ការកត់សម្គាល់​លើកដំបូង ដែល​អ្នកគាំទ្រ​រុស្ស៊ី​បាន​ប្រឈមមុខ​នឹង​តុលាការ​ជុំវិញ​អំពើហិង្សា​កាលពី​ថ្ងៃ​សៅរ៍ ដែល​បណ្តាលឱ្យ​មនុស្ស​របួស ៣៥ នាក់​។ ជនជាតិ​អង់គ្លេស ៦ នាក់​ក៏​ត្រូវបាន​កាត់ទោស​ជាប់គុក​ផងដែរ​។

​    ​Yerunov អាយុ ២៩ ឆ្នាំ មន្ត្រី​ទំនាក់ទំនង​របស់​អ្នកគាំទ្រ​នៅ​ក្លឹប Lokomotiv Moscow ផ្អែក​តាម​ការអះអាងរ​បស់​វេ​ប​សាយ​ក្លឹប​នេះ បាន​ទទួលទោស​ជាប់គុក​យូរ​ជាងគេ គឺ ២៤ ខែ​។ ក្រៅពីនោះ​អ្នកគាំទ្រ​ដទៃទៀត​រាប់ទាំង​អង់គ្លេស គឺ​ជាប់គុក​ទាប​បំផុត ១៦ ខែ​ទៅ ១៨ ខែ​៕

adverise with khmeread

មតិយោបល់