adverise with khmeread 472471 northern ireland tribute afp

អ្នកគាំទ្រ​អៀរ​ឡង់​ខាងជើង​ស្លាប់​ម្នាក់​ទៀតហើយ​យប់មិញ អំឡុងពេល​ជម្រើសជាតិ​ខ្លួន​យកឈ្នះ​អ៊ុយ​ក្រែ​ន ២-០

​    ​យោងតាម​ប្រភពព័ត៌មាន Straitstimes ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា ទីភ្នាក់ងារ​ប៉ូលិស​អៀរ​ឡង់​ខាងជើង (PSNI) បាន​និយាយថា អ្នកគាំទ្រ​បាល់ទាត់​អៀរ​ឡង់​ខាងជើង​ម្នាក់​បាន​ដួល​ស្លាប់​អំឡុង​ជ័យជម្នះ​របស់​ជម្រើសជាតិ​ខ្លួន ២-០ ទៅលើ​អ៊ុយ​ក្រែ​ន​នៅ​ព្រឹត្តិការណ៍ Euro 2016 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមិថុនា​។

​    ​សេចក្តីថ្លែងការណ៍​រប​ស់ PSNI បាន​និយាយថា "​បុរស​វ័យ​ខ្ទង់ ៦០ បាន​ដួល​នៅ​កន្លែង​អង្គុយ​មើល​ខាងលើ​នៃ​កីឡដ្ឋាន និង​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ប៉ុន្តែ​ពួកគេ​មិនអាច​ជួយ​គាត់​ឱ្យ​រស់​បានទេ​"​។

​    ​បុរស​នេះ​គឺជា​អ្នកគាំទ្រ​អៀរ​ឡង់​ខាងជើង​ទី​ពីរ​ហើយ​ដែល​បាន​ស្លាប់​អំឡុង​ការប្រកួត​ឆ្នាំនេះ បន្ទាប់ពី​លោក Darren Rodgers មកពី​ទីក្រុង Ballymena បាន​ធ្លាក់​បត់​ក​ស្លាប់​ចំ​ដុំថ្ម​មាត់​ឆ្នេរ​ពី​កម្ពស់ ៨ ម៉ែត្រ នៅ​ទីក្រុង Nice កាលពី​ថ្ងៃ​ចន្ទ​៕

adverise with khmeread

មតិយោបល់