adverise with khmeread D3ca020f 8ea7 42f1 850b e22f50a77fe0

ឃាត់​យួន​២​នាក់​និង​អ៊ិ​ស្លាម​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង​ចុះបង្ក្រាប​ករណី​ជួញដូរ,​ ចែកចាយ​, ​ប្រើប្រាស់​គ្រឿងញៀន​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង១៥ ​និង៣០​នាទី ត្រង់ចំណុច​ផ្លូវ​ឈូសឆាយ​ថ្មី (​ចុង​ភូមិ​ចុង​កោះ)​ ស្ថិតក្នុង​ភូមិ​ទី​7 ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​គឺ​១-​ឈ្មោះ ប៊ួ​យ យ៉ាំង​តា​យ ភេទប្រុស ​អាយុ​៤១​ឆ្នាំ ​ជនជាតិ​យួន​​ មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​, ២-​ឈ្មោះ ង្វៀង  យ៉ាំង​ចាំង ភេទប្រុស​ អាយុ​២៨ឆ្នាំ ​ជនជាតិ​យួន​មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង, ៣-​ឈ្មោះ ទល់ លាស់ ភេទប្រុស ​អាយុ១៥​ឆ្នាំ ​ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ សង្កាត់​ផ្សា​ឆ្នាំង និង​៤-​ឈ្មោះ អ៊ី​ត ណា​សៀក ភេទប្រុស ​អាយុ២៧ឆ្នាំ ​ជនជាតិ​អ៊ិ​ស្លាម មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង។​

    ដកហូត​វត្ថុតាង​៖​ ថ្នាំ​ម្សៅ​ព​ណ៌សថ្លា ០២​កញ្ចប់​,​ ម៉ូតូ ០២​គ្រឿង​,​ ទូរស័ព្ទ ០២​គ្រឿង​ និង​​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន រួច​បញ្ជូនទៅ​ខេត្ត​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់