adverise with khmeread 1

Mesut Ozil និង​មិត្ត​រួម​ក្រុម​ជាច្រើន​ទៀត​បាត់​ខ្លួន​ខណៈ​អាល្លឺម៉ង់​ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ​ប៉ូឡូញ​

    ​ជើងឯក​ពិភពលោក​អាល្លឺម៉ង់​នៅតែមាន​លទ្ធភាព​ឡើងទៅ​វគ្គ​បន្ទាប់ បន្ទាប់ពី​ធ្វើបាន​ធ្វើ​ត្រឹម ០-០ ជាមួយ​ជម្រើសជាតិ​ប៉ូឡូញ​នៅ​ទីក្រុង​ប៉ារីស​កាលពី​យប់​មិញ​។​

​    ​ក្រុម​របស់លោក Joachim Low ស្ថិតនៅ​លេខ ១ ក្នុង​ពូ​ល C បន្ទាប់ពី​លេង​បាន ២ ប្រកួត ប៉ុន្តែ​ពួកគេ​មិន​បានល្អ​អស្ចារ្យ​ដូច​កាលពីមុន​ទៀត​ទេ​។ ខុសពី​ជំនួប​ជាមួយ​អ៊ុយ​ក្រែ​ន អាល្លឺម៉ង់​មិនអាច​បង្កើត​ឱកាសល្អ​នៅមុខ​ទី​បាន​ច្រើន​ដូច​សព្វដង​ទៀតឡើយ​។​

​    ​ជាការ​ពិត ប៉ូឡូញ​ប៊ិ​ត​តែ​នឹង​ទទួលបាន ៣ ពិន្ទុ​កាលពី​យប់មិញ​នៅក្នុង​តង់​ទី ២ ប៉ុន្តែ​កីឡាករ Arkadiusz Milik ទាត់ចោល​ឱកាសល្អៗ​ចំនួន ២ លើក​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់