adverise with khmeread Hafiz

ហ៊ាន​ណាស់​! អ្នកនយោបាយ​ប៉ា​គី​ស្ថាន​ម្នាក់នេះ​គំរាម​រំលោភ​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​អំឡុង​ការតស៊ូ​មតិ Live ផ្ទាល់​

    ​ប៉ូលិស​ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កំពុងធ្វើការ​ស៊ើបអង្កេត​ព្រឹទ្ធ​សាម​ជិ​ក​ម្នាក់​មកពី​សភា​ជាន់ខ្ពស់​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​គាត់​បាន​គំរាម​រំលោភ​ស្ត្រី​សកម្មជន​សិទ្ធិ​ស្ត្រី​ម្នាក់​អំឡុង​ការតស៊ូ​មតិ​នៅ​កម្មវិធី​ទូរទស្សន៍​មួយ​អំពី​អំពើ​ហឹ​ង្សា​លើ​ស្ត្រីភេទ​។​

​    ​លោក Hafiz Hamdullah ជា​សមាជិក​ម្នាក់​នៃ​បក្ស Jamiat Ulema-e-Islam បានបង្ហាញ​ខ្លួន​ជាមួយ​លោកស្រី Marvi Sirmed ជា​អ្នកកាសែត​លេចធ្លោ​ម្នាក់ និង​ជា​សកម្មជន​សិទ្ធិមនុស្ស និង​លោក​មេធាវី Masroor Sahib នៅលើ​ឆាក​កម្មវិធី​តស៊ូ​មតិ​នោះ​។​

​    ​អ្នក​ទាំងបី​បាន​កំពុង​ជជែក​ដេញដោល​អំពី​រលក​នៃ​ការសម្លាប់​ស្ត្រី​ដើម្បី​ការពារ​កិត្តិយស​ដែល​កំពុង​លេចធ្លោ​នៅ​ប៉ា​គី​ស្ថាន​។​

​    ​លោក Hamdullah បាន​ក្ដៅក្រហាយ​ជាខ្លាំង បន្ទាប់ពី​លោក Sahib រិះគន់​បព្វជិត​អ៊ីស្លាម​សម្រាប់​បរាជ័យ​ក្នុងការ​ការពារ​ស្ត្រី និង​និយាយថា​ក្រុមប្រឹក្សា​មនោគមវិជ្ជា​អ៊ីស្លាម​បាន​កំពុង​ដេកលក់​បន្ទាប់ពី​ស្រវឹង​។​

​    ​នៅពេល​លោកស្រី Sirmed លូក​មាត់​ក្នុងការ​ពិភាក្សា​នោះ ហើយ​និយាយ​គាំទ្រ​ខាង​លោក​មេធាវី ស្រាប់តែ​លោក Hamdullah បាន​កាត់​សម្ដី​លោកស្រី ហើយ​ចាប់ផ្ដើម​វាយប្រហារ​ពាក្យអាសគ្រាម (​ចាប់រំលោភ​) ទៅលើ​អ្នកកាសែត​ស្រី​រូបនេះ​តែម្តង​។​

​    ​ឥឡូវ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ឧបទ្ទវ​ហេតុនេះ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ប្រឆាំងនឹង​លោក Hamdullah សម្រាប់​បទល្មើស​ព្រហ្មទណ្ឌ​ទាក់ទិន​នឹង​ការបំភិតបំភ័យ​និង​ប៉ុនប៉ង​រំលោភ​។​

​    ​ក្រោយ​កើតហេតុ​លោកស្រី Sirmed បាន​ហៅ​អ្នកកាសែត​និង​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចេញមក​ធ្វើពហិការ​លើ​លោក Hamdullah ដោយ​ការសរសេ​ថា "​ខ្ញុំ​មិន​គិតថា​មនុស្ស​ដែលមាន​អំពើហិង្សា​និង​អាក្រក់​ដូច​លោក Hamdullah គួរ​ត្រូវបាន​យកទៅ​ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះទេ​។ ទស្សនៈ​ប្រឆាំង​គួរ​ទទួល​ស្វាគមន៍ រីឯ​ការរំលោភបំពាន​លើ​រាងកាយ​គឺ​មិនមែន​ទទួលយក​បានទេ​"​។​

​    ​គួរ​រំលឹក​ផងដែរ​ថា​ការសម្លាប់​ស្ត្រី​ការពារ​កិត្តិយស​កំពុងមាន​និន្នាការ​កើនឡើង ជាមួយនឹង​ស្ត្រី​ជាង ១១០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៥ នេះ​បើ​យោង​គណៈកម្មាការ​សិទ្ធិមនុស្ស​ឯករាជ្យ​រប​ស់​ប្រទេសមួយ​នេះ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់