adverise with khmeread F%28x%29

ក្រុមអ្នកគាំទ្រសម្តែងការព្រួយបារម្ភជុំវិញលទ្ធភាពនៃការរំលាយក្រុម f(x)

          Luna សមាជិក​របស់​ក្រុម​ចម្រៀង f(x) បានបង្ហាញក្តីស្រឡាញ់​ដ៏ស្មោះ​ស្ម័គ្រ​ចំពោះ​អ្នក​គាំទ្រ​របស់នាង។ វាហាក់ដូចជា​ថា ថ្មីៗនេះអ្នកគាំទ្រ​ជា​ច្រើន​​បារម្ភ​អំពី​លទ្ធភាព​នៃការរំលាយ​ចោល​ក្រុម​ចម្រៀង f(x) បន្ទាប់ពី​មាន​ព័ត៌មាន​អំពី​ការរំលាយ​ចោល​ក្រុម​ 4Minute ។

          Luna បានឆ្លៀតពេល​បញ្ជាក់​អះអាងចំពោះ​អ្នក​គាំទ្រ​របស់ខ្លួន​ ហើយ​បាន​បង្ហោះសារ​នៅ​លើ​គណនី Instagram របស់នាង។ នាងបានសរសេ​រថា “សូម​សុបិន្ត​ល្អ។ សូមកុំព្រួយ MeU ។ យើងនឹងបង្ហាញមុខ​ជា​មួយនឹង​រូបភាព​ប្រសើរ​ជាង​នេះ និងបទ​ចម្រៀងល្អជាងនេះ​សម្រាប់ MeU ។ ដោយ​សារតែ​អ្នក​គ្រប់​គ្នា​ជឿជាក់​លើយើង​ទាំងអស់គ្នា​អស់រយៈ​ពេល​៧​ឆ្នាំ​ សូម​រក្សា​ការជឿជាក់​នេះ​មក​លើ​ពួកយើង​? ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា”។

          ជាការឆ្លើយ​តប​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ការ​បញ្ជាក់​របស់នាង​។ ក្រុម​ចម្រៀង f(x) បាន​បង្ហាញ​មុខនៅ​ឆ្នាំ​២០០៩ ហើយ​បច្ចុប្បន្ន​ មាន​សមាជិក​ក្រុម​ដូចជា​ Victoria  Krystal  Amber និង Luna៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់