Park shin hye and choi

Park Shin Hye កំពុងចរចា ដើម្បីសម្តែងនៅក្នុងភាពយន្តថ្មី

          តារាស្រីកូរ៉េ Park Shin Hye កំពុង​ចរចា​ ដើម្បី​សម្តែង​នៅក្នុង​ភាព​យន្ត​ថ្មី​ដែល​យក​តាម​លំនាំ​ភា​ពយន្ត​ចិនរឿង “Silent Witness” ។

          នាងកំពុង​ពិចារណា​តួអង្គសំខាន់​មួយ​នៅក្នុងរឿងនេះ ហើយ​បាន​ជួប​ជា​មួយ​នឹងអ្នក​ដឹកនាំ​រឿង Jung Ji Woo និងក្រុម​ផលិត​ករ​ ដើម្បីពិភាក្សា​ពីជម្រើស​នេះ។ ប៉ុន្តែ​មិនទាន់​មាន​ការបញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ។ នាងនឹងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​យន្ត​ភាគថ្មី​របស់​នាងរឿង “Doctors” ។​

          រឿង “Silent Witness” គឺជា​រឿងឧក្រិដ្ឋកម្មបែបរន្ធត់និយាយអំពី​កូនស្ត្រី​របស់​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ​ដែល​នាងបាន​ក្លាយ​ជា​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្មលើ​មិត្ត​ស្រីរបស់ឪពុក​នាង។

          Choi Min Sik ត្រូវ​គេបញ្ជាក់​ថា នឹង​សម្តែង​ជា​តួអង្គ​អ្នក​ជំនួញ​ ចំណែក Park Shin Hye កំពុង​ពិភាក្សា​អំពីតួអង្គជាមេធាវី​របស់​​កូនស្រី​អ្នក​ជំនួញ​រូបនេះ។ ក្រុម​ផលិត​បច្ចុប្បន្ន​កំពុង​ស្វែង​រក​តួអង្គស្រីស័ក្តិសម​ម្នាក់​ ដើម្បីដើរ​តួជាកូនស្រី​។

          គេរំពឹងថា ភាព​យន្ត​នេះនឹងចាប់ផ្តើម​ផលិតនៅ​ចុងឆ្នាំនេះ៕

ប្រភព៖ Viki

មតិយោបល់