adverise with khmeread 96c40d84 ec53 4e5f 9067 7b1620eb568e

បើក​ប្រតិបត្តិ​ការឃាត់​រថយន្ត​ដឹក​ដី​ និង​ដឹក​ខ្សាច់​ដើម្បី​ត្រួតពិនិត្យ​លិខិតស្នាម​ផ្សេងៗ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ ​បាន​បើក​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​ដឹក​ដី​ និង​ដឹក​ខ្សាច់​ដែល​កំពុង​ធ្វើ​ចរាចរណ​នៅតាម​ដងផ្លូវ​ក្នុង​ខណ្ឌ​ចំនួន​០២​គឺ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ត្រួត​និ​ពិ​ត្យ​លិខិតស្នាម​ផ្សេងៗ និង​ណែនាំ​ពី​ការដឹកជញ្ជូន​ផងដែរ។​

    ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​រយៈពេល​១​ព្រឹក​នៅ​ចំណុច​ផ្លូវ​បេតុង​ជាប់​ព្រំប្រទល់​រវាង ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃទី​១៧ ខែ​មិថុនា​​ ឆ្នាំ​២០១៦​។​

    លោក​វរៈសេនីយឯក ចេ​វ ហាក់ នាយការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អនុវត្តតាម​គោលការណ៍​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​បទបញ្ជារបស់​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ កម្លាំង​របស់លោក​ចុះ​បើក​ប្រតិបត្តិការ​នៅតាម​តំបន់​នានា​ក្នុង​រាជធានី ភ្នំពេញ​ចំពោះ​ឡាន​ដឹក​ដី​និង​ដឹក​ខ្សាច់ ដើម្បី​ត្រួតពិនិត្យ​លិខិតស្នាម​ផ្សេងៗ និង​ណែនាំពីការដឹកជញ្ជូន​ផងដែរ​។​

    លោក​បាន​ឱ្យដឹងទៀតថា នៅ​ព្រឹក​ម៉ិ​ញ​នេះ​សមត្ថកិច្ច​បាន​ឃាត់ រថយន្ត​បាន​ចំនួន​២៧​គ្រឿង​​ ដើម្បី​ត្រួតពិនិត្យ ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យាន្ត សៀវភៅ​ឈៀក និង​សៀវភៅ​អាជីវកម្ម។ គួបផ្សំ​និង​ការត្រួតពិនិត្យ​បែបនេះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ណែនាំ បន្ថែម​ពី​ការដឹកជញ្ជូន​ឱ្យ​គោរព​ទៅតាម​បទដ្ឋាន​ផងដែរ។ លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា ក្នុងចំណោម​រថយន្ត​ទាំងនោះ​ល្មើសច្បាប់​ប៉ុន្មាន​គ្រឿង​នោះឡើយ។​

    គួរ​រំលឹក​ផងដែរ​ថា​កន្លងមក​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ តែងតែ​សម្តែង​នូវ​ការពេញចិត្ត​និង​ក្តៅក្រហាយ​ចំពោះ​រថយន្ត​ដឹក​ដី​និង​ដឹក​ខ្សាច់​ភាគច្រើន បើកបរ​ព្រហើន និង​បាន​បំផ្លាញ​ផ្លូវចេញចូល​ក្នុងភូមិ​រប​ស់គា​ត់ ជាពិសេស​បង្ក​នូវ​ភាព​ហុយ គ្មាន​ស្រាក​ស្រា​ន​ផងដែរ។​

    ទន្ទឹមនឹងនោះ រថយន្ត​ដឹក​ដី​និង​ដឹក​ខ្សាច់ ក៏​តែងតែ​បង្ក​នូវ​គ្រោះ ថ្នាក់​ចរាចរ​ជា​ញឹកញាប់ និង​បង្ក​នូវ​ភាពភ័យខ្លាច​ក្នុងការ​ធ្វើដំណើរ​របស់​អ្នកប្រើប្រាស់​ផ្លូវ។ ជាងនេះទៀត​សោត រថយន្ត​ដឹក​ដី​និង​ដឹក​ខ្សាច់​មួយចំនួន​គ្មាន​ស្លាក​លេខ​ត្រឹមត្រូវ និង​រថយន្ត ខ្លះទៀត​បំពាក់​ស្លាក​លេខ​រដ្ឋ​ដូចជា​ខេមរភូមិន្ទ​ពាសវាល​ពាសកាល ទាំង​រថយន្ត​ទាំងនោះ មិនមែនជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ពិតប្រាកដ តែ​បែរជា​រថយន្ត​របស់​ក្រុម​ឈ្មួញ​ដឹក​ដី​ដឹក​ខ្សាច់ ដើម្បី​គំរាម​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់