adverise with khmeread Red apple

ផ្លែ​ប៉ោម​ក្រហម​ផ្តល់នូវ​សម្រស់​ដល់​អ្នក​បរិភោគ ​ដោយ​មិនដឹង​ខ្លួន​

        ​នៅក្នុង​ប្រទេស​ប៉ែក​អឺរ៉ុប​គេ​មាន​សុភាសិត​មួយ​ពោល​ទុក​ថា “​បរិភោគ​ផ្លែ​ប៉ោម​ក្នុង​មួយថ្ងៃ​មួយ​ផ្លែ​មិនចាំបាច់​ទៅរក​គ្រូពេទ្យ​”​។​
      ​សុភាសិត​នេះ​បាន​ពោល​អះអាង​ដល់​ពី​គុណប្រយោជន៍​ដ៏​ល្អ​របស់​ផ្លែ​ប៉ោម ពីព្រោះថា​វា​ផ្តល់​ផល​ល្អជា​ច្រើន​មុខ​រួមមាន​ដូចជាៈ​

  *​ជំនួយ​ដល់​ស្បែក​    ​សម្រាប់​ក្រុមមនុស្ស​ដែលមាន​ស្បែក​ស្ងួត​សោះកក្រោះ​អាច​ប្រើ​ទឹក​ផ្លែ​ប៉ោម​ក្រហម​ចំនួន​៣​ទៅ​៤​តំណក់​លាយ​បញ្ចូល​ទៅក្នុង​ឡេ​លាប​ខ្លួន ដែល​ប្រើ​ក្រោយ​ងូតទឹក​នោះ​នឹង​ជួយ​រឹតបន្តឹង​រន្ធ​រោម ដែល​ធ្លាប់តែ​គគ្រើម​ឱ្យ​ត្រឡប់មក​រលើបរលោង​ឡើងវិញ​។​

  *​ជួយ​បំបាត់ ស្បែក​ខ្លាញ់​
      ​អ្នកមាន​ស្បែក​ខ្លាញ់​អាច​ប្រើ​ផ្លែ​ប៉ោម​បំបាត់​អាកា​រៈ​នេះ​ទៅវិញ​បាន​ផងដែរ ដោយ​ក្នុងនេះ​គ្រាន់តែ​នាំយក​ផ្លែ​ប៉ោម​ដែល​កិន​ម៉ត់​រួច​លាយ​ជាមួយ​ទឹក​ក្នុង​បរិមាណ​ស្មើគ្នា  បន្ទាប់ពីនោះ​ប្រើ​យកមក​លាបមុខ​ជំនួស​ឡេ​នោះ​នឺង​ជួយ​ធ្វើឱ្យ​សារជាតិ​ខ្លាញ់ ថយចុះ​បន្តិច​ម្តងៗ​រហូត​ទាល់តែ​អស់ ចំណែក​បើ​ស្បែក​មុខ​មាន​មុន​ក៏​ថយចុះ​តិច​ទៅៗ​តាម​នោះដែរ​។​

*​ចាញ់​ញើស​និង​សត្វល្អិត​ទិច​ខាំ​កើត​រមាស់​
​    ​អាកា​រៈទាំង​នេះ​ផ្លែ​ប៉ោម​អាច​ប្រឆាំង​មិនឱ្យ​កើត​អាកា​រៈ​ឡើងមក​បាន​មួយចំណែក​ធំ​ផងដែរ​។ វិធី​អនុវត្ត​គឺ​គ្រាន់តែ​ប្រើ​ផ្លែ​ប៉ោម​ចិត​ឬ​កិនបំបែក​ឱ្យ​ម៉ត់​មក​លាយ​ជាមួយ​ទឺ​ក រួចហើយ​ធ្វើការ​ដេក​ត្រាំ​ក្នុង​ទឺ​ក​នោះ​ឱ្យបាន ១៥​នាទី​នឹង​ជួយ​កាត់បន្ថយ​អា​ការៈឱ្យ​ប្រសើរ​ឡើងវិញ​។​

  *​ជួយ​បំបាត់​សក់​ជ្រុះ​
  បើ​អ្នក​កំពុង​ជួប​បញ្ហា​សក់​ជ្រុះ​អាច​បំបាត់​អាកា​រៈ​ទៅវិញ​មិន​ជួប​ការលំបាក​នោះឡើយ ក្នុងនេះ​គ្រាន់តែ​ប្រើ​ផ្លែ​ប៉ោម​ចិត​ឬ​កិន​ឱ្យ​ម៉ត់​មក​លាយ​ជាមួយ​ទឹក រួច​បាញ់​ដាក់​ស្បែកក្បាល​ក្រោយ​កក់សក់​រួច ឬ​ជ្រលក់​សំលី ហើយ​នាំយកទៅ​លាប ស្បែក​ក្បាល​ឱ្យ​សព្វ​ដោយ​ទុកចោល​ចំនួន​១៥​នាទី បន្ទាប់ពីនោះ​ដុសលាង​សម្អាត​ដោយ​ទឹក​ទទេ​ចេញ​វិញ​។ វិធី​នេះ​ប្រើ​ក៏​ផ្តល់​ផល​ល្អ​ផងដែរ​ដោយសារ​ថា​សារជាតិ​អាស៊ីត​ក្នុង​ផ្លែ​ប៉ោម នឹង​ជួយ​សម្លាប់​មេរោគ បាក់តេរី​លើ​ស្បែក ដែលជា​មូលហេតុ​នាំ​ឱ្យ​សរសៃសក់​ជ្រុះ ។​

**​ផ្លែ​ប៉ោម​ផ្តល់​សុខភាព​

 ១) ស្ត្រី​បើ​ចង់ឱ្យ​ការធ្លាក់​ឈាមរដូវ​មក​ធម្មតា​ឬ​កំចាត់​ដុំ​គ្រួស​ក្នុង​តម្រងនោម និង​រួមទាំង​ការកាត់បន្ថយ​អាកា​រៈ​ឈឺក្បាល ឱ្យ​ងាក​មក​សាកល្បង​បំបាត់​អាកា​រៈទាំង​នេះ​ចេញ​ដោយ​ប្រើ​ផ្លែ​ប៉ោម​ម្តងវិញ​ខ្លះ​។ វិធី​ប្រើ​គឺ​ឱ្យប្រើ​ផ្លែ​ប៉ោម ក្រហម ដែល​ចិញ្ច្រាំ​ល្អិតៗ​ចំនួន​២​ទៅ​៣​ស្លាបព្រា​តែ យកមក​ឆុង​ជាមួយ​ទឹក​មួយ​កែវ ផឹក​ក្នុង​មួយថ្ងៃ​៣​លើក នោះ​នឹង​ជួយ​ឱ្យ​អាកា​រៈប្រសើរ​បន្តិច​ម្តងៗ​ឡើងវិញ​ពុំខាន​។​

 ២) ផ្លែ​ប៉ោម​ជួយ​កាត់បន្ថយ​អាកា​រៈ​ឆ្អល់ពោះ​ហើមពោះ
      ​ប្រើ​ផ្លែ​ប៉ោម​ក្រហម ១​ក្នុង​៣​ស្លាបព្រា​តែ​មក​ឆុង​ជាមួយ​ទឺ​ក​ក្តៅ​ឧណ្ហៗ​១​ស្លាបព្រា ត្រូវ​ផឹក​មុន​អាហារ​ទាំងបី ពេល​រាល់ថ្ងៃ​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​និង​ពោះវៀន​ធ្វើ​ការងារ​ប្រក្រតី​។​

៣) បើ​កើតមាន​អាកា​រៈអា​ហារ​មាន​ជាតិពុល​
      ​ឱ្យប្រើ​ផ្លែ​ប៉ោម​ក្រហម​មួយ​ស្លាបព្រា​តែ​ឆុង​ជាមួយ​ទឹក​ក្តៅ​អ៊ុ​ណ្ហៗ​ចិ​ប​ផឹក​រៀងរាល់​៥​នាទី​ម្តង នឹង​ជួយ​កាត់បន្ថយ​អា​ការៈឱ្យ​ប្រសើរ​ឡើងវិញ​ជាក់​ជាពុំខាន​៕

adverise with khmeread

មតិយោបល់