2f03e34e00000578 3642494 image a 20 1465980286141

មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​ភ្នំភ្លើង ១.៥០០ លើ​ពិភពលោក​ផ្ទុះ​ដំណាលគ្នា​? អ្នកជំនាញ​លាតត្រដាង​ពី​អ​វ​សាន្ត​ពិភពលោក​

    ​នៅលើ​ផែនដី​មាន​ភ្នំភ្លើង​សកម្ម​ប្រហែល ១.៥០០ មានន័យ​ពួកវា​ធ្លាប់បាន​ផ្ទុះ​ក្នុងពេល​តែមួយ​អំឡុងពេល ១ ម៉ឺន​ឆ្នាំមុន​។​

​    ​នេះ​មិន​រាប់បញ្ចូល​ក្រវាត់​ភ្នំភ្លើង​នៅ​បាត​មហាសមុទ្រ​ផង​ទេ ហើយ​ភ្នំភ្លើង​លើគោក​ប្រហែលជា ៥០០ ធ្លាប់បាន​ផ្ទុះ​ក្នុង​ប្រវត្តិសាស្ត្រ​កន្លងមក​។​

​    ​យ៉ាងណាមិញ មិនមែន​ការផ្ទុះ​ទាំងអស់​ដូចគ្នា​ទេ​។ លោក​បណ្ឌិត Matthew Watson ជា​អ្នកជំនាញ​ខាង​ភ្នំភ្លើង​ម្នាក់​មកពី​សាកលវិទ្យាល័យ Bristol បាន​ប្រាប់ថា​ការផ្ទុះ​មាន​ពីរ​ប្រភេទ​ផ្សេងគ្នា​។​

​    ​ការផ្ទុះ​ទី ១ គឺ​វា​ផលិត​នូ​វក​ម្អែ​ភ្នំភ្លើង និង​ឧស្ម័ន​ច្រើន​។ ការផ្ទុះ​ទី ២ គឺ​វា​ផលិត​នូវ​ផេះ​និង​ឧស្ម័ន​។​

​    ​ភាពខុសគ្នា​នៅក្នុង​ការ​បំផ្ទុះ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ទឹក​អន្ធិល​របស់​ក​ម្អែ Magma ។​

​    ​ទឹក​អន្ធិល​របស់​ក​ម្អែ Magma កាន់តែច្រើន ឧស្ម័ន​នឹង​កាន់តែ​ពិបាក​បញ្ចេញ​ចេញពី​ប្រព័ន្ធ​ក​ម្អែ ហើយ​ការផ្ទុះ​ដ៏​ធំ​ច្បាស់​ជា​នឹង​កើតឡើង​។​

​    ​បើទោះជា​ប្រភេទ​នៃ​ការផ្ទុះ​ខុសៗ​គ្នា ប្រសិនបើ​ភ្នំភ្លើង​ទាំងអស់​របស់​ពិភពលោក​ផ្ទុះ​ដំណាលគ្នា លទ្ធផល​នឹង​ក្លាយជា​គ្រោះមហន្តរាយ​។​

​    ​ដំបូង​ឡើយ​មនុស្ស​ដែល​នៅក្នុង​ខ្សែបន្ទាត់​នៃ​ផ្ទុះ​ភ្នំភ្លើង​នឹង​ទទួលរង​ផលប៉ះពាល់​មុនគេ មិន​ត្រឹមតែ​ការហូរ​នៃ​ក​ម្អែ Magma ពី​ភ្នំភ្លើង​នោះទេ ប៉ុន្ដែ​ក៏​ទទួលរង​ប៉ះពាល់​ពី​ពពក​ផេះ​ដ៏​ធំ​សម្បើម​ផងដែរ​។​

​    ​លំហូរ​ថ្មភ្នំ​ភ្លើង​ត្រូវ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ថ្ម​ពពក ផេះ​និង​ឧស្ម័ន​ហើយ​វា​ក្ដៅ​ណាស់ គឺមាន​សីតុណ្ហភាព​ឡើងដល់​ទៅ ១០០០ អង្សា​ឯណោះ​។​

​    ​ហើយ​ទាំងនេះ​យើង​មិនអាច​គេ​រួច​ឡើយ​បើទោះជា​រត់ ឬក៏​បើករថយន្ត​ក្នុង​ល្បឿ ៧០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក៏ដោយ​៕

ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់