adverise with khmeread 1

BBC អះអាងថា Vardy ជា​កីឡាករ Arsenal ផ្លូវការ​ហើយ​!

​    ​តើ BBC បានគិត​អ្វី​? ឬមួយ​ក៏​ពួកគេ​បាន​ទម្លាយ​អាថ៌កំបាំង​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ហើយ​?

​    ​កីឡាករ Jamie Vardy ក្លាយជា​វីរៈបុរស​ម្នាក់​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ក្រុម​តោ​កំណាច​បាន​បំបាក់​វែ​ល ២-១​។ ប៉ុន្តែ​សំណួរ​មួយ​ត្រូវបាន​ចោទសួរ​ថា​តើ Vardy បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លឹប Leicester ហើយ​មែន​ឬទេ​?

​    ​កម្មវិធី​ផ្សាយ​ផ្ទាល់​ការប្រកួត​តាមរយៈ​អក្សរ​ដ៏​ពេញនិយម​របស់ BBC បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយ​ការបរិយាយ​គ្រាប់​បាល់​របស់ Vardy​។​

​    ​BBC បាន​អះអាងថា Vardy ជា​កីឡាករ Arsenal នៅពេលដែល​ពួកគេ​បាន​ពណ៌នា​គ្រាប់​បាល់​តាម​ស្មើ​របស់​អង់គ្លេស​ទៅលើ​ក្រុម​ជម្រើសជាតិ​វែ​ល​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា Arsenal បាន​ឈានទៅដល់​ការយល់ព្រម​លើ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ Leicester រូបនេះ ប៉ុន្តែ Vardy បាន​និយាយថា រូបគាត់​នឹងមិន​សម្រេចចិត្ត​អ្វី​ទាំងអស់​រហូតដល់​យូរ៉ូ​បញ្ចប់​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់