adverise with khmeread 1

​មូល​ហេតុដែល​កីឡាករ Chelsea នឹង​រាគ​នោម​នៅពេល​លោក Antonio Conte ចូលមក​ដឹកនាំ​ក្រុម​

​    ​លោក Antonio Conte គឺជា​មនុស្ស​ហ្មត់ចត់​និង​ប្រកាន់​គោលការណ៍​តឹងរឹង​នៅក្នុង​ការងារ ហើយ​អនាគត​គ្រូបង្វឹក Chelsea រូបនេះ​ដែល​នឹង​ចូលមក​ដឹក​នាំនៅ​ទឹកដី Stamford Bridge បន្ទាប់ពី​រួច​ដៃ​ជាមួយ​ជម្រើសជាតិ​អ៊ីតាលី​នៅ​ព្រឹត្តិការណ៍​យូរ៉ូ ត្រូវបាន​គេ​ល្បី​ថា ចូលចិត្ត​បញ្ជា​ក្រុម​ដែល​ធ្វើឱ្យ​កូនក្រុម​មានការ​ភិតភ័យ​។​

​    ​ហើយ​នៅពេលដែល​ក្បួន​គាត់​មិន​ត្រូវបាន​អនុវត្តន៍​បាន​ត្រឹមត្រូវ នោះ​គាត់​ច្បាស់​ខឹង​ខ្លាំង​ហើយ​។ លោក Conte បាន​បាត់បង់​ម្ចាស់ការ​ជាមួយ​កីឡាករ​របស់គាត់​អំឡុង​ជ័យជម្នះ​ទៅលើ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក បន្ទាប់ពី Lukaku មានឱកាស​ស៊ុត​ទៅលើ​អ៊ីតាលី​។

​    ​គាត់​បាន​ស្រែក​ខ្លាំងៗ​ថា "​អញ​នឹង​សម្លាប់​ហ្អែ​ង អញ​នឹង​សម្លាប់​ហ្អែ​ង​" ទៅកាន់​កីឡាករ​អ៊ីតាលី​ទៀតផង​៕

 

adverise with khmeread

មតិយោបល់