សៀមរាប ៖ នៅរសៀលថ្ងៃទី១៧មិថុនាឆ្នាំ២០១៦ នេះតំណាងអ្នកវិនិយោគរបស់ក្រុមហ៊ុន WBC ៩៩% បានផ្ញើលិខិតស្រាយបំភ្លឺពីការភ័ន្តច្រឡំ នាពេលកន្លងមកដែលបានចោទក្រុមហ៊ុនថា ប្រកបរបររកស៊ីមិនត្រឹមត្រូវ។
តំណាងក្រុមហ៊ុនបានស្រាយបំភ្លឺថា ៖ ១-មិនមានការប្រកាសក្ស័យធន, ២- មិនមានអង្គការប្រមូលប្រា,ក់ ៣-មិនមានការឆបោក, ៤- គ្មានប្រការណា ថាមិនទទួលខុសត្រូវ, ៥-ក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ, ៦- ក្រុមហ៊ុនទទួលខុសត្រូវគ្រប់យ៉ាង, ៧. ប្រធានក្រុមហ៊ុន មានពាន់រង្វាន់ និងវិញ្ញាបនប័ត្រពីក្រុមហ៊ុន GFX ផ្នែកដោះដូរ រូបិយប័ណ្ណអន្តរជាតិ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា លោក សៃ សេត អាយុ២៧ឆ្នាំ ប្រធានក្រុមហ៊ុន WBC ត្រូវបានសាលាដំបូងដោះលែងឱ្យមានសេរីភាពកាលពីល្ងាចថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ហើយលោកបានបន្តការងារក្រុមហ៊ុនជាធម្មតាឡើងវិញ៕
