adverise with khmeread F3c123fc e013 45a8 afcb 5942b72d3774

ប្រទះឃើញ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅក្បែរ​ព្រៃរនាម​

    ពោធិ៍សាត់ ៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជាច្រើន​គ្រាប់​នៅមាន​គុណភាព​ល្អ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​នៅ​មាត់ព្រៃ​រនាម ស្ថិត​ជាប់​ខាងត្បូង មាត់បឹង​ទន្លេសាប ហើយ​រាយការណ៍​ជាបន្ទាន់​មក​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ កន្ល​ទៅនេះ​ស្ថិត​ត្រង់ចំណុច​ម្ដុំ​ខាងជើង​បឹង​ត្រី​រៀល ភូមិ​របង​រមាស ឃុំ​បឹង​បង់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​ប៉ុស្តិ៍​បឹង​បត់​កណ្ដោល បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​ក្បែរ​តំបន់​មាត់​ព្រៃរនាម ជាប់​មាត់បឹង​ទន្លេសាប​កំពុង​ដើរ​ឃ្វាលគោ​ក្របី ត្រង់ចំណុច​ខាងលើ ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ ក៏បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នៅមាន​គុណភាព​ល្អ​ដែល​អាច​បង្ក​ឱ្យ​មនុស្ស​គ្រោះថ្នាក់ ចំនួន​០៥​គ្រាប់ ជា​ប្រភេទ​គ្រាប់ សេ​កា​សេ​ឡង់ រួច​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​ចុះទៅ​យកមក​រក្សា​ទុកឱ្យ​មន្ត្រី​អង្គការ​ស៊ីម៉ាក់​តែម្ដង។​

    សមត្ថកិច្ច ក៏​សូម​អំពាវនាវ ដល់​ពលរដ្ឋ​ទាំងអស់ ពេល​ប្រទះឃើញ គ្រាប់​បែបនេះ​ត្រូវ​រាយការណ៍ ជូន​សមត្ថកិច្ច​និង​អាជ្ញាធរ មូលដ្ឋាន​បន្តទៀត នៅពេលដែល​លោកអ្នក​ជួបប្រទះ​អាវុធ យុទ្ធភណ្ឌ និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សល់​ពី​សម័យ​សង្គ្រាម ព្រោះ​វាមាន​គ្រោះថ្នាក់​ខ្លាំងណាស់​នៅពេលដែល​លោកអ្នក​ប៉ះពាល់​វា​ដោយ​គ្មាន​ជំនាញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់