adverise with khmeread F61c911f b986 4e6e beca 7e30a74fa77e

ចោរឆក់​ខ្សែក​បានសម្រេច​តែ​គេច​មិន​រួច​ពី​ខ្នោះ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​បឹង​កេងកង​ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​រងគ្រោះ ​បានសម្រេច ហើយ​បើក​ម៉ូតូ​រត់គេចខ្លួន​តែ​រត់​មិន​រួច នៅ​ចំណុច​ផ្លូវ​លេខ​៥១កែង ​និង​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា សកម្មភាព​ឆក់​ខាងលើនេះ បង្កឡើង​ដោយ​យុវជន​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​1BS-7383 បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​បានសម្រេច តែ​ជិះ​ម៉ូតូ​គេចខ្លួន​មិន​រួច​ពី​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។​

    ប្រភព​បន្តថា ក្រោយ​ការឃាត់ខ្លួន កម្លាំង​ប៉ូលិស​ដកហូត​វត្ថុតាង ខ្សែក​មួយ​ខ្សែ​របស់​ស្ត្រី​រងគ្រោះ និង​ម៉ូតូ​របស់​ជនសង្ស័យ​មួយគ្រឿង​ជិះ​ធ្វើ​សកម្មភាព​។ យ៉ាណា​ក៏ដោយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មិន​ទាប់​បង្ហាញ​ពី​អត្តសញ្ញាណ​ន​សង្ស័យ​នៅឡើយ។​

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន បញ្ជូនមក​ប៉ុស្តិ៍​ប៉ូលិស​បឹង​កេងកង​ទី​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់