adverise with khmeread B38aa8ed c6c7 49cc b2b8 0eb8109f0116

បញ្ជូន​ស្ដ្រី​ជើង​ខ្លាំង​ម្នាក់ ប្រើ​ដាវ​សាំ​ម៉ូ​វ​រ៉ៃ តដៃ​ជាមួយ​សមត្ថកិច្ច​ទៅ​តុលាការ​

    បាត់ដំបង ៖ ស្ត្រី​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​សារធាតុ​ញៀន​យ៉ាងសកម្ម បាន​ត្រូវ​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ តដៃ​ជាមួយ​សមត្ថកិច្ច​អាវុធ​ខេត្តបាត់ដំបង​ត្រូវ បាន​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​១៧​ មិថុនា​នេះ  បន្ទាប់ពី​បាន​ឃាត់ខ្លួន​កាលពី​ព្រក​ថ្ងៃទី១៦ ​មិថុនា ​ម្សិលមិញ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ស្ត្រី​ជា​ជនសង្ស័យ ខណៈដែល​បានដឹងខ្លួន​ថា មាន​សមត្ថកិច្ច​តាម​ស្ទាក់​រថយន្ដ ដើម្បី​ឆែកឆេរ​រក​វត្ថុតាង​ហើយ​ស្ត្រី​រូបនេះ​ បាន​ព្យាយាម​គេចខ្លួន និង​បាន​ជម្លៀស​នូវ​សារធាតុ​ញៀន​មួយចំនួន​ចោល​បាត់ តាម​ដងផ្លូវ​ដោយ​នៅសល់​ត្រឹមតែ​ពីរ​កញ្ចប់​តូច និង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​ប៉ុណ្ណោះ​។​

    ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ ស្ដ្រី​វ័យក្មេង​ម្នាក់ ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​រួចមក បាន​ប្រើប្រាស់​ផ្លែដាវ​សាំម៉ូ​រ៉ៃ​គំរាម​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ឈានដល់​ការប្រើ​យុត្តិសាស្ដ្រ​រហូត​ឃាត់ខ្លួន​មុខសញ្ញា​បានតែ​ម្ដង ខណៈ​ជនសង្ស័យ​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​ដោយ​ជិះ​រថយន្ដ មកដល់​ពាក់​កណ្ដាលផ្លូវ​ត្រង់​ចំណ​ច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​-​ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១០​ ​និង​៣០​នាទី ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​។​

    មន្ត្រី​មន្ទីរ​យុត្តិធម៌​ដដែល​បាន​បន្តថា ស្ដ្រី​ដែលត្រូវ​កម្លាំង​អាវុធ​ឃាត់ខ្លួន បានជា​ស្ដ្រី​ជើង​ខ្លាំង​ឈ្មោះ លី ដា​នី អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង ព្រមទាំង​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់ ទម្ងន់​១.២៧​ក្រាម​, ដកហូត​រថយន្ដ​១​គ្រឿង ម៉ា​កវី​ស្ដូព​ណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-1472,​ ទូរ​សព្ទ័​ដៃ​២​គ្រឿង, ​ប្រាក់​ខ្មែរ​២៧​ម៉ឺន, ​ប្រាក់​អាមេរិក​៤១​ដុល្លារ​, ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម និង​បំពង់​ទីប​ប្រវែង​៧០​ស​.​ម ១​ដើម​ផងដែរ​។​

    ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ដែល​ឃាត់ខ្លួន និង​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់