adverise with khmeread 4d2e33c2 b1c6 4eff 8124 57286127cf06

បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

    បាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ឡាន​លាយ​ស៊ីម៉ង់ត៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​វាង ក្រុង​ស្ថិត​ក្នុងភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​-​ខេត្តបាត់ដំបង​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ជិះ​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​លឿន បើកបរ​ដោយ​បុរស​ឈ្មោះ ​មួន វត្ថា ហៅ ជា អាយុ​៣៦​ឆ្នាំ និង​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ ម៉ាប់ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវ​កោង បាន​ចាប់​ហ្វ្រាំង​ដួល​ចូល​ក្រោម​រថយន្ត​លាយ​ស៊ីម៉ងត៍ បណ្តាលឱ្យ​កិន​ស្លាប់​ភ្លាមៗ។ ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត។​

    ប្រភព​បន្តថា ភាគី​រថយន្ត​ម៉ាក Hino ពណ៌​ស ពាក់​ផ្លាកលេខ​បាត់ដំបង 5A-OO10 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ បន្ទាប់ពី​កើតហេតុ​រត់​បាត់។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​និង​ដឹក​សព​ជនរងគ្រោះ ប្រគល់ឱ្យ​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ នាពេល​ក្រោយ៕​

adverise with khmeread

មតិយោបល់