adverise with khmeread 8e21863c eac5 49b8 90bb 5eb95a14e78f %281%29

គាស់​ផ្ទះ​គេ​លួច​រូបចម្លាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    ភ្នំពេញ ​៖ ប៉ូលិស​ខណ្ឌ​៧​មករា​កំពុង​ល្បាត ​ក៏​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​ទើបតែ​គាស់​ផ្ទះ​លួច​រូបចម្លាក់​បាន ក៏ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ដេញតាម​ចាប់​ជនសង្ស័យ​ម្នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀ​រត់​គេចខ្លួនបាត់​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ត្រង់ចំណុច​មុខផ្ទះ​លេខ​២៦៦AEo ក្រុម​៦ ភូមិ​១ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៧ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា។



    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ូ មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​ស្ទឹងមានជ័យ​។​ ដំបូង​កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា​កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ហើយ​នៅក្នុង​ដៃ​មាន​កាន់​រូបចម្លាក់​ទៀត​ផង។​

    ដោយមាន​ការសង្ស័យ​ប៉ូលិស​ ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយ ភ្លាមៗ​នោះ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នៅតែ​នាំគ្នា​ជិះ​ម៉ូតូ​រត់គេច រហូតមកដល់​ចំណុច​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ក្រុម​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់គេចខ្លួន​ចូលក្នុង​ច្រកចូល​ឌឿងហែម​បាត់​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​បានរួម​ជា​មួ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ នៅនឹងកន្លែង​កើតហេតុ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​នេះ​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​៧​មករា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់