adverise with khmeread Miss univers 1

បវរកញ្ញាហ្វីលីពីនសរសេរលិខិតចំហជូន បវរកញ្ញាកូឡុំប៊ីដើម្បីកុំឲ្យអន់ចិត្ត

          ដោយ​សារ​តែកំហុស​របស់​ពិធីករ​ក្នុង​កម្មវិធី​ជ្រើស​រើស​បវរកញ្ញា​​ចក្រ​​វាល​បាន​ធ្វើ​ឲ្យបេក្ខភាព​​​បវរ​កញ្ញាពីរ​​រូប​ស្ទើរតែ​​គាំងបេះ​ដូង​​ក្នុង​រយៈពេល​មួយ​ប៉ប្រិចភ្នែក​។ ពិធីករ ស្ទីវ ហាវី (Steve Harvey) បាន​​ធ្វើ​កំហុស​​ដ៏​អាក្រក់បំផុតមួយ​​ដោយ​ច្រឡំ​ប្រកាស​ផ្តល់ជ័យលាភី​បវរកញ្ញាចក្រវាល​ទៅ​បវរកញ្ញាកូឡុំប៊ី អេរៀដណា ហ្គូទារ៉េស (Ariadna Gutierrez) ខណៈ​ពេល​លទ្ធផល​នៅ​ក្នុង​ដៃ​បង្ហាញ​យ៉ាង​ច្បាស់​ថា ជ័យលាភីជា​របស់​បវរកញ្ញា​ហ្វីលីពីន ហើយ​បន្តិចក្រោយម​ក លោក​ក៏បាន​ប្រកាស​សូម​ទោស ​ហើយ​​ផ្តល់​​ជ័យលាភី​​ទៅ​បវរកញ្ញា​ហ្វីលី​ពីន ភីយ៉ា វើតបាច (Pia Wurtzbach) វិញ។

          ខណៈ​ពេល​ដែល​ប្រតិកម្មជុំវិញ​បញ្ហានេះចាប់ផ្តើម​រំសាយ​បន្តិច​នោះ បវរ​កញ្ញា​​ចក្រ​​វាល ភីយ៉ា វើតបាច បាន​​សរសេរ​​សំបុត្រ​​ចំហ​មួយ​​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ Miss Universe ផ្ញើជូន​បវរកញ្ញា​​កូឡុំប៊ី ដោយ​រំឭក​ដល់​​មនុស្ស​គ្រប់​គ្នា​​ថា នាង​និង​អេរៀដណា មិន​មែន​ជា​សត្រូវ​ស៊ីសាច់​ហុតឈាមគ្នា​​ទេ។

          ភីយ៉ា បាន​សរសេរថា “ជូនចំពោះ អេរៀដណា។ អ្នកជា​ស្ត្រីដ៏​​អស្ចារ្យ​​ម្នាក់ ហើយ​​ឥឡូវ​នេះ យើងមាន​ទំនាក់​ទំនង​​រឹងមាំ​ឆ្លងតាម​បទពិសោធ​​មួយ​នេះ។ ក្នុង​រយៈ​​ពេល​​បីសប្តាហ៍​​ចុង​ក្រោយ យើង​​រស់​នៅ​ជាមួយ​គ្នា ខ្ញុំមើល​​ឃើញ​​ថា អ្នក​គឺ​ជា​​ស្ត្រីដ៏​ស្រស់​ស្អាត​និង​​រឹងមាំ​​ទាំង​​ក្នុង​និង​ក្រៅ”។

ភីយ៉ា បាន​បន្តថា “អ្នក​តំ​ណាង​ឲ្យ​​ប្រទេស​​​របស់​​​អ្នក​​ប្រកប​ដោយកិត្តិយស ហើយ​ខ្ញុំ​​ដឹង​​ថា អ្នក​ពិត​ជា​មាន​​មោទនភាព​​ចំពោះ​ខ្លួន​​ឯង។ ព្រេងវាសនា​បាន​កំណត់​អ្វីមួយ​សម្រាប់​អ្នក ហើយខ្ញុំសប្បាយ​​ចិត្ត​និងរង់ចាំមើល​”​។​

            ចំណែក អេរៀណា ក៏បានសរ​សេរ​សារ​មួយ​​ផង​ដែរ​​ដោយថ្លែងអំណរ​គុណ​មនុស្ស​គ្រប់គ្នា​ចំពោះការ​គាំទ្រ​​របស់​ពួក​គេតាម​បណ្តាញ​សង្គម Instagram ។ នាង​បាន​អបអរ​​ចំពោះ ភីយ៉ា ហើយបាន​បញ្ចប់​ដោយ​សរ​សេរថា “ឆាកជីវិត​បន្ត​ទៅ​​មុខ ហើយ​នៅ​ពេល​​អនាគត យើង​នឹង​យល់​ពីមូល​ហេតុដែល​រឿង​រ៉ាវ​កើត​ឡើង​​តាមដំណើររបស់វា”៕

adverise with khmeread

មតិយោបល់