adverise with khmeread 484b1259 7349 407e b5e3 6afc90a3cfe3 %281%29

ឃាត់​ជនជាតិ​កុង​ហ្គោ​៣​នាក​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​ដើម្បី​បើក​គណនី​ធនាគារ​

    ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​បើក​ការស្រាវជ្រាវ​តាម​ជំនាញ​របស់ខ្លួន រហូត​តាម​ចាប់​ជនជាតិ​កុង​ហ្គោ​៣​នាក់ ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែង  លិខិតឆ្លងដែន​ក្លែងក្លាយ​ដើម្បី​បើក​គណនី​ធនាគារ​នៅ​ប្រទេស​កម្ពុជា​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវបាន​ចាប់​ខ្លូន កាលពី​ម្សិលមិញ​នេះ គឺ​ពួកគេ​បាន​ឆ្លងដែន​មកកាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ឯកសារ​ក្លែង និង​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ធ្វើការ​បើក​គណនី នៅ​ធនាគារ ក្នុងប្រទេស​កម្ពុជា។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​ប៉ូលិស​របស់លោក ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ប៉ូលិស​ជាតិ តាម​ចាប់​ទាល់តែ​បាន​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​បន្តទៀតថា ជនជាតិ​កុង​ហ្គោ​រទាំង ៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន​៖
 ១.​ឈ្មោះ Emmanuel Ngoma Ngoma coco
 ២.​ឈ្មោះ Junior Bin Mungomba និង​
 ៣.​ឈ្មោះ Mesiya Tedike Junior​។​

    ក្រោយ​ការសួរនាំ​ជនជាតិ​បរទេស​ទាំង​៣​នាក់ បាន​សារភាពថា ពួកគេ បានទទួល​លិខិតឆ្លងដែន​ក្លែង​ពី​បក្ខពួក​២នាក់​ទៀត​ដែល​ម្នាក់​ជា ជនជាតិ​ប៊ែ​ល​ហ្សិ​ក​​ និង​ម្នាក់ទៀត​ជនជាតិ​បារាំង​។​ ពួកគេ​បាន​និយាយទៀតថា ពួកគេ​ទទួល​លិខិតឆ្លងដែន​ដើម្បី​បើក​គណនី​ធនាគារ​ដើម្បី​ទទួល​ការផ្ទេរ​ប្រាក់​ពី​ក្រៅ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន​បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ​​ Emmanuel Ngoma Ngo ma coco បាន​បើក​នៅ​ធនាគារ​ស្ថាបនា ៣​គណនី ប្រើ​លិខិត​ឆ្លងដែន​៣​សញ្ជាតិ​គឺ​បារាំង  ឈី​លី និង ព័រ​ទុយ​ហ្គា​ល់។ ២.​ឈ្មោះ​ Junior Bin Mungomba បាន​បើក​២​គណនី នៅ​ធនាគារ​ស្ថាបនា​ប្រើ​លិខិតឆ្លងដែន​បារាំង​ និង​ប៊ែ​ល​ហ្សិ​ក​ និង​៣.Mesiya Tedike Junior​ នៅ​រឹង​រុស អះអាងថា​ទើប​មក​កម្ពុជា​ពី​ប្រទេស​ថៃ​។​

    យ៉ាងណាក៏ដោយ ជនសង្ស័យ​ទាំងនេះ កំពុង​បន្ត​សួរនាំ នៅ​នាយកដ្ឋាន ដើម្បី​កសាង​សំណុំរឿង ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់