adverise with khmeread 1afa620b 319c 4853 ad7f ba85a0edaa3a

រថយន្ត​ធុន​ធំ​បើក​គេច​ម៉ូតូ​ក្រឡាប់​ផ្ងារ​ង់​ចាក់​បន្លែ​ពេញ​ផ្លូវ​

    ព្រៃវែង ៖ រថយន្ត​ធុន​ធំ​ពាក់​ស្លាក​ខខ​-​ម​ បើក​គេច​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើតមក​លិច បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់ចាក់​បន្លែ​ពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​១ ស្ថិត​ភូមិ​ពាន​វត្ត ឃុំ​ត្រពាំង​ប្រសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក FUSU ពណ៌​ក្រហម ស្លាក​លេខ​ខម ខ​ភ​/​ព​3C-8956 បើក​ដោយ​ឈ្មោះ សូត សុខា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​សែន ឃុំ​សូ​ទឹប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។​

    ខណៈពេល​បើក​មកដល់​ចំណុក​កើតហេតុ​បាន​បើក​គេច​ម៉ូតូ​មួយគ្រឿង បណ្ដាល​ឱ្យក្រឡាប់​ផ្ងារ​កង់​បណ្តាលឱ្យ​ទំនិញ​ចាក់ចោល​ពេញ​ផ្លូវ​តែម្ដង សំណាងល្អ​គ្មាន​មនុស្ស​រងរបួស គ្រាន់តែ​ខូចខាត​ទំនិញ​មួយចំនួនធំ​ប៉ុណ្ណោះ៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់