adverise with khmeread F5182c50 5cfe 4f6f 8001 d34f4154f966

ពួក​ជល់​មាន់​រត់​ព្រាត​អស់ ប៉ូលិស​ចាប់បាន​វត្ថុតាង​សន្ធឹកសន្ធាប់​

    ក្រចេះ ៖ ប៉ូលិស​ស្រុក​ឆ្លូង ខេត្តក្រចេះ នៅ​ថ្ងៃទី១៧ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​១០​ព្រឹក ចាប់បាន​វត្ថុតាង​មួយចំនួនធំ  ប៉ុន្តែ​អ្នកលេង​ល្បែង​រាប់​សឹ​ប​នាក់​រត់​ព្រាត​កាត់​ចម្ការ​ស្រែ​បាត់អស់។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ស្រុក​ឆ្លូង​បាន​ចុះបង្ក្រាប ទីតាំង​សង្វៀន​ប្រជល់មាន់​ និងល្បែង​បៀរ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ​ស្រុក​ឆ្លូង ខេត្តក្រចេះ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​បានរួម​មានៈ ១-​ម៉ូតូ​ចំនួន១៤គ្រឿង​, ២-​បៀរ​២ សម្រាប់ ស្មើ៩៥សន្លឹក​, ៣-​កម្រាល​សម្រាប់​ក្រាល​បៀរ ចំនួន​ពីរ, ៤-​ស្ក​ត់រុំ​ជើងមាន់ ចំនួន២៥ដុំ, ៥-​កន្ត្រក​សម្រាប់​ដាក់​មាន់០១, ៦-​ជញ្ជីង​ថ្លឹង​មាន់ ចំនួន​មួយ​។​

    បច្ចុប្បន្ន វត្ថុតាង​ត្រូវបាន​រក្សា ទុក​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅតាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់