adverise with khmeread 4

ទំនង​ដោយសារ​រឿង​ប្រច័ណ្ឌ ប្តី​បាញ់សម្លាប់​ប្រពន្ធ​រួច​បាញ់សម្លាប់​ខ្លួនឯង​

​    ​ភ្នំពេញ​៖ ទំនង​មានទំនាស់​ពី​រឿង​ប្រច័ណ្ឌ បុរស​ជា​ប្តី​បាន​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​ជា​ក្រោយ​នៅ​ក្នង​ផ្ទះ​របស់ខ្លួន ដោយ​ស្លាប់ចោល​កូន​ជាច្រើន​នាក់​។​

​    ​ប៉ូលិស​និយាយថា ករណី​ប្តី​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយនេះ កើតឡើង​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០១៦​នេះ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ ។​

​    ​ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ដេញ​កូន​ឱ្យចេញ​ក្រៅ​ផ្ទះ រួច​ក៏​ឮ​ផ្ទុះ​កាំភ្លើង​២​គ្រាប់ ។ ពេលនោះ​កម្លាំង​ល្បាត​របស់​ប៉ូលិស​នៅក្បែរ​នោះបាន​ទៅ​ជួយ​អន្តរាគមន៍ ហើយ​បុក​ទម្លុះ​ទ្វារ​ចូលទៅ ស្រាប់តែ​ឃើញ​ពួកគេ ស្លាប់​ទាំង​២​នាក់​តែម្តង​។​

​    ​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាននិងកំពុង​ចុះទៅ​ជួយ​ធ្វើ​អន្តរាគមន៍​ហើយក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ ទាំង​២​នៅឡើយ​ទេ តែ​ប៉ូលិស​បញ្ជាក់ថា​ប្តី​ជាម​ន្ត្រី​នៅ​រដ្ឋបាល​ព្រៃឈើ​៕​

adverise with khmeread

មតិយោបល់