adverise with khmeread 35612fa200000578 0 image a 6 1466122620631

គ្រាន់តែ​ឮ​តុលាការ​កាត់ទោស​ជាប់គុក ៤ ឆ្នាំ បុរស​សញ្ជាតិ​អាមេរិក​សុខ​សម្លាប់ខ្លួន​មុខ​ចៅក្រម​ជាជាង​មានឈ្មោះ​ជាប់គុក​

    ​បុរស​សញ្ជាតិ​អាមេរិក​ជា​ឪពុក​កូន​ពីរ​នាក់​បានសម្លាប់​ខ្លួន​នៅ​តុលាការ​តៃវ៉ាន់​មួយ បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ​ក្នុង​គុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មិថុនា​។​

​    ​គ្រូបង្រៀន​ភាសា​អង់គ្លេស​លោក Tyrel Martin Marthanka យក​កន្ត្រៃ​ចាក់​ទៅនឹង​ក​របស់គាត់ និង​ផ្ដាច់​សរសៃ​ក​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​តុលាការក្រុង Changhua ។​

​    ​ប្រពន្ធ​វ័យ ៤១ ឆ្នាំ ជា​អ្នក​ដែល​ធ្លាប់​រស់នៅក្នុង​រដ្ឋ Illinois និយាយថា គាត់​បាន​ទៅធ្វើជា​អ្នកបកប្រែ​នៅ​តុលា​ការជូន​ស្វាមី​របស់គាត់ ហើយ​ប្រាប់​ប្ដី​គាត់​ថា​ជាប់ទោស "៤ ឆ្នាំ​"​។​

​    ​គាត់​បាន​ខឹង​យ៉ាងខ្លាំង និង​ស្រែក​ឮៗ​ថា "​ខ្ញុំ​លែង​ចង់​រស់​ទៀតហើយ​" មុនពេល​កន្ត្រៃ​ផ្ដាច់ជីវិត​របស់គាត់​។​

​    ​គាត់​ត្រូវបាន​ចោទប្រកាន់​រត់ពន្ធ​គ្រឿងញៀន​កញ្ឆា​ជាច្រើន​គីឡូក្រាម​នៅផ្ទះ​ជួល​ក្នុង​តំបន់ Yongjing Township របស់គាត់​ក្នុង​ទីក្រុង Changhua៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់