adverise with khmeread 16542785430 808c8eb2c1 b 700x432

NASA អះអាងថា នៅក្នុង​គន្លង​ផែនដី​មាន​ព្រះ​ចន្ទ​ខ្នាតតូច​មួយទៀត​

    ​ណា​សា​និយាយថា អាចម៍ផ្កាយ 2016 HO3 ដែល​យើង​បាន​ឮជា​លើកដំបូង​តាមរយៈ​លោក George Dvorsky នៅ Gizmodo បច្ចុប្បន្ន​តាមពិត​ទៅជា​ព្រះ​ចន្ទ​ខ្នាតតូច​មួយទៀត​នៃ​គន្លង​ផែនដី​របស់​យើង​។​

​    ​គន្លង​របស់​ថ្ម​អាចម៍ផ្កាយ​នេះ​មិន​ទៀត​ទាត់​ទេ ជាហេតុ​ធ្វើឱ្យ​វា​នៅ​ឆ្ងាយ​ពី​ព្រះ​ចន្ទ​ដែល​យើង​មើលឃើញ​ប្រហែល ៣៨ ទៅ ១០០ ដង ហើយ​វារ​ត់​ចុះឡើង​នៅលើ​គន្លង​ផែនដី​របស់​យើង​។​

​    ​ណា​សា​និយាយថា ព្រះ​ចន្ទ​តូច​នេះ​ទទឹង​ប្រហែល ៣៦,៥ ម៉ែត្រ និង​បណ្តោយ​មិន​វែង​ជាង ៩១ ម៉ែត្រ​ទេ ហើយ​វា​ស្ថិតនៅ​គន្លង​គោចរ​ពិភពលោក​របស់​យើង​ប្រហែល​មួយ​សតវត្សរ៍​ទៅហើយ​។​

​    ​អ្នកស្រាវជ្រាវ​បានកត់សម្គាល់​ដំបូង​នូវ​ព្រះ​ចន្ទ​តូច​ឈ្មោះ 2016 HO3 កាលពី ថ្ងៃទី ២៧ ខែមេសា ២០១៦ មកម្ល៉េះ​ជាមួយនឹង​កែវ​យឺត Pan-STARRS 1 នៅ​ទីក្រុង Haleakala រដ្ឋ​ហា​វ៉ៃ​។ កែវ​យឺត​នោះ​រកឃើញ​ព្រះ​ចន្ទ​ខ្នាតតូច​នេះ​ដោយសារ​សំឡេង ដែល​ការិយាល័យ Planetary Defence Coordination Office តាមដាន​នៅក្បែរ​ផែនដី​របស់​យើង​នេះ​៕

 

adverise with khmeread
ប្រភព៖ sciencealert

អ្នកនឹងចូលចិត្ត

មតិយោបល់