adverise with khmeread Asuszenbook3 4

Asus ចេញ​កុំព្យូទ័រ​យួរដៃ​ថ្មី​ប្រជែង MacBook របស់ Apple ជាមួយនឹង​តម្លៃ​សមរម្យ​នុះ​សមរម្យ​!!!

    ​វា​មិនមែនជា​រឿង​ដែល​ត្រូវ​ខ្មាសអៀន​នោះទេ ដែល​ត្រូវ​ប្រជែង​កុំព្យូទ័រ​យួរដៃ​ជាមួយនឹង Apple​។ ក្រុមហ៊ុន Asus កាលពី​ថ្ងៃ​ចន្ទ​បានបង្ហាញ​កុំព្យូទ័រ​ចល័ត​ថ្មី ZenBook 3 នៅ​ព្រឹត្តិការណ៍ Computex ក្នុង​ទីក្រុង​តៃប៉ិ​។ ក្រុមហ៊ុន​នេះ​បាន​និយាយថា កុំព្យូទ័រ​របស់ខ្លួន ស្ដើង ភ្លឺរលោង​និង​មានអំណាច​ជាង MacBook និង MacBook Air របស់ Apple ទៅទៀត​។​

​    ​កុំព្យូទ័រ​បំពាក់​នូវ​តួខ្លួន​អាលុយមីញ៉ូម​សុទ្ធ​មាន​អេក្រង់ ១២,៥ អ៊ី​ញ និង​ចាប់ផ្ដើម​តម្លៃ ៩៩៩ ដុល្លារ មាន Ram 4 GB, ប្រើ​នូវ CPU Core i5 និង​មាន​អង្គ​ចងចាំ​ផ្ទុក​ទិន្នន័យ ២៥៦ GB ជាប់​នឹង Board​។​

​    ​កុំព្យូទ័រ​នេះ​មាន​កម្រាស់ ១១,៩ មិល្លីម៉ែត្រ ទម្ងន់ ៩១០ ក្រាម និង​ប្រើប្រាស់​នូវ USB Type-C៕

adverise with khmeread
ប្រភព៖ CNET

អ្នកនឹងចូលចិត្ត

មតិយោបល់