adverise with khmeread 1

ជួនកាល​រាសី​ដាក់​អាចទាក់ទង​អប្បិយ​ជំនឿ​! របៀប​សុំ​ខមាទោស​គ្រូបាធ្យាយ​និង​ព្រះ​ភូមិ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​នាំ​លាភ​សំណាង​

    ​ជីវិត​តែងមាន​សប្បាយ​និង​កើតទុក្ខ ប៉ុន្តែ​នៅពេលដែល​អ្នក​ជួបតែ​ទុក្ខលំបាក​ពេក​សឹង​ទ្រាំ​មិនបាន នោះ​អាច​មានន័យថា វិញ្ញាណ​ក្នុងផ្ទះ (​គ្រូបាធ្យាយ​+​ជីដូន​ជីតា និង​ព្រះ​ភូមិ​) កំពុង​ខឹង ឬ​មិន​ពេញ​ចិត្តនឹង​លោកអ្នក​ហើយ​។ តែ​ទោះយ៉ាងណា វិញ្ញាណ​ទាំងនោះ​ក៏​មិន​ធ្វើ​ដល់​ថ្នាក់​ឱ្យ​លោកអ្នក​ជួប​គ្រោះកាច​រហូតដល់​ស្លាប់​នោះដែរ គ្រាន់តែ​គាត់​ខឹង និង​ធ្វើឱ្យ​អ្នក​លំបាក ជួប​ជំងឺ​លិច​កើត រកស៊ី​មិន​ឡើង​។​ល​។ រឿង​ទាំងនេះ​កើតឡើង​អាច​ដោយសារតែ​លោកអ្នក​មិនដែល​រវីរវល់​នឹង​ពួកគាត់ និង​ទីកន្លែង​របស់គាត់​មាន​សភាព​ស្មោគគ្រោក ឥតមាន​អ្នកថែរក្សា​។ 

​    ​ដើម្បី​បំបាត់​សំណាងអាក្រក់​ទាំងអស់នេះ និង​ទទួល​មកវិញ​នូវ​សំណាងល្អ និង​លាភ​ទ្រព្យ ព្រឹក​ឡើង​លោកអ្នក​គួរ​សុំ​ខមាទោស​តាមរយៈ​ការរៀបចំ​សំណែន​ដូចខាងក្រោម​៖

​    ​* គ្រូបាធ្យាយ​+​ជីដូន​ជីតា​
​    ​- ក្រូចពោធិ៍សាត់ ២ ផ្លែ ប៉ោម ១ ផ្លែ សារី ១ ផ្លែ ចេក​១​ស្និត និង​បារី​ថ្នាំជក់​១​កញ្ចប់​
​    ​- ចម្អិន​អាហារ​អ្វី​ក៏បាន​ទុក​ពី​យប់​    ​
​    ​- បង្អែម​អ្វី​ក៏បាន មួយ​ចាន 
​    ​- ធូប ៧ សរសៃ​

​    ​* ព្រះ​ភូមិ​
​    ​- ផ្កាម្លិះ ៧ ភួង 
​    ​- ធូប ៥ សរសៃ​

​    ​បន្ទាប់មក​ត្រូវ​និយាយថា ខ្ញុំ​បាន​យក​សំណែន​មក​សែន និង​សម្អាត​កន្លែង​របស់​ព្រះ​ភូមិ ឬ គ្រូបាធ្យាយ ឬ​ជីដូន​ជីតា​រួចហើយ​។ កូនចៅ​សុំ​ខមាទោស​ចំពោះ​កំហុសឆ្គង​ទាំងពួង​កន្លងមក​។ ហើយ​លោកអ្នក​អាច​ប្រាថ្នា​សុំ​អ្វីៗ​តាម​បំណង​របស់​អ្នក​ពី​ពួកគាត់​។​

​    ​ពួកគាត់​នឹង​រំងាប់​កំហឹង​និង​ការមិន​ពេញចិត្ត ហើយ​ងាក​មក​ជូនពរ​លោកអ្នក​មានសំណាង​ល្អ សុខភាព​ល្អ និង​រកស៊ី​កាក់កប​។ វា​ជា​អប្បិយ​ជំនឿ ដែល​អ្នក​កាន់​ព្រះពុទ្ធសាសនា​តែង​គោរព​ប្រ​ណិ​ប​តន៍ ជឿ​ឬ​មិន​ជឿ​សូមកុំ​ប្រមាថ​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់