adverise with khmeread Blank

គាស់ទ្វារបន្ទប់លួចលុយជាង១ពាន់ដុល្លារឃាត់ខ្លួនពីរម្នាក់

     ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​គាស់​ទ្វារ​បន្ទប់​លួច​កាបូប​លុយ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​នៅ​ចំណុច​ផ្លូវ​៨៨ កែង​ផ្លូវ​៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​២​នាក់ គឺ​ទី​១-​ឈ្មោះ នុ​ច ជ័យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​លេខ​១០០ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ​និង​ទី​២-​ឈ្មោះ ឃឹម តុលា ហៅ​ខ្លា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ជាមួយគ្នា​។​
   ចំណែក​ជនរងគ្រោះ​ឈ្មោះ ជួន ស៊ី​ផូ​កា ភេទ​ស្រី អាយុ​៣៤ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជា​ជិតគ្នា​។​សម្ភារ​:​បាត់បង់​កាបូប​ក្រវ៉ាត់​ចង្កេះ​១​ពណ៌​ខ្មៅ ក្នុង​កាបូប​មាន​លុយ​ដុល្លា​ចំនួន​១៤៥០​ដុល្លារ​, លុយ​ខ្មែរ​២០​ម៊ឺ​ន​រៀល​, ទូរស័ព្ទដៃ​១​គ្រឿង​។​
    ប៉ូលិស​បន្តថា នៅ​ម៉ោង​ជិត​ភ្លឺ ជនសង្ស័យ​បានគាស់​ទ្វារ​បន្ទប់​ជនរងគ្រោះ​រួច​ឡើង​ទៅលើ​ឡៅតឿ ហើយ​លួច​យក​កាបូប​ជនរងគ្រោះ​ទុក​លើ​ក្បាល​ដំ​ណែ​ក​ដែល​ជនរងគ្រោះ​កំពុង​ដេក​លង់លក់​ទៅ​បាត់​។​
   ក្រោយពេល​ដឹងថា​បាត់​កាបូប​ហើយ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដល់​ប៉ូលិស​ខណ្ឌ​។ ពេលនោះ​សមត្ថកិច្ច​ស្រាវជ្រាវ​រួច ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់​តែម្ដង​។​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ខណ្ឌ​៕​

adverise with khmeread

មតិយោបល់