adverise with khmeread 1

តិច​និក​បើកបរ​លើផ្លូវ​រអិល​! វា​អាចជួយ​អ្នក​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រការ​ណាមួយ​

​    ​ការបើកបរ​អំឡុងពេល​មេឃ​ភ្លៀងហើយ​ផ្លូវ​រអិល​គឺជា​រឿង​គួរឱ្យខ្លាច​ណាស់​។ កញ្ចក់​ស្រអាប់​ធ្វើឱ្យ​ពិបាក​មើលផ្លូវ​មួយតង់​ថែម​ពីលើ​ផ្លូវ​រអិល​នេះ​។ ពេល​មាន​ព្យុះភ្លៀង​និង​ផ្លូវ​រអិល លោកអ្នក​នឹងមាន​អារម្មណ៍​មួយ​គឺថា​ពិបាក​បញ្ជា​ចង្កូតរថយន្ត​ជាខ្លាំង​។ គ្រានេះ​ហើយ​ដែល​អ្នក​យល់ថា​សំបក​កង់​រថយន្ត​គឺ​ពិតជា​សំខាន់​។ ការដែល​មាន​សំបក​កង់​ក្រឡា​ជ្រៅៗ និង​សប់​បាន​ត្រឹមត្រូវ​អាច​ផ្លាស់ប្តូរ​ស្ថាន​ការលំបាក​នេះ​បាន​។ សំបក​កង់​ខ្លះ​ថែមទាំង​មាន​បច្ចេកវិជ្ជា​ពិសេស​ជួយ​លោកអ្នក​គ្រប់គ្រង​ពេល​បើកបរ​លើផ្លូវ​រអិល​ប្រកបដោយ​ម្ចាស់ការ​ទៀតផង​។  

​    ​* គន្លឹះ​បើកបរ​ពេល​ផ្លូវ​មាន​ស្ថានភាព​រអិល​
​    ​- បើក​ក្នុង​ល្បឿន​យឺត​ល្មម កុំ​លឿន​ខ្លាំងពេក ដើម្បី​រក្សា​សាច់​សំបក​កង់​ឱ្យ​ខាំ​ជាមួយ​ថ្នល់​កៅស៊ូ​។​
​    ​- សប់​កង់​កុំឱ្យ​តឹង​ខ្លាំងពេក ហើយ​សំបក​កង់​ត្រូវតែមាន​ក្រឡា​ជ្រៅៗ​។ មុន​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​ពិចារណា​ប្តូរ​សំបក​កង់​ដែល​អស់​ក្រឡា​ចេញ ដាក់​អា​ថ្មី​ជំនួស​វិញ​។ 
​    ​- រក្សា​គម្លាត​រថយន្តរ​បស់​អ្នក​និង​រថយន្ត​ខាងមុខ​ឱ្យ​រាង​ឆ្ងាយ​បន្តិច ចៀសវាង​ចាប់​ហ្វ្រាំង​ទៅ​រអិល​ប៉ះ​គូថ​ឡាន​គេ​។ 
​    ​- ហាម​ជាន់​ហ្វ្រាំង​កប់​មួយ​ទំហឹង ត្រូវ​ជាន់​ហ្វ្រាំង​អបៗ​។​

​    ​* ករណី​ពិសេស​
​    ​- ប្រសិនបើ​ឡាន​រអិល​ទឹក​វ៉េ​កន្ទុយ មិនត្រូវ​ជាន់​ហ្វ្រាំង​ទប់​ភ្លាម​នោះឡើយ តែ​ត្រូវ​ព្រលែង​ហ្គែ​រ​ឱ្យអស់ រួច​បែរ​ចង្កូត​កាច់​តាម​ទិសដៅ​ឱ្យ​ត្រូវ​ដូចដើម​ឡើងវិញ​។ 
​    ​- ប្រសិនបើ​ត្រូវតែ​ជាន់​ហ្វ្រាំង​មួយ​រំពេច​ក្នុងស្ថានភាព​ផ្លូវ​កំពុង​រអិល លោកអ្នក​ត្រូវ​ប្រា​កថា រថយន្ត​របស់លោក​អ្នក​ស្ថិតនៅ​គម្លាត​ប្រហែល ២ រថយន្ត ពី​ចម្ងាយ​រថយន្ត​នៅខាងមុខ​។ 
​    ​- ប្រសិនបើ​ឡាន​វិល​ច្រើន​ជុំ​នៅលើ​ផ្លូវ​រអិល ដាច់ខាត​មិនត្រូវ​ជាន់​ហ្វ្រាំង​នោះឡើយ ត្រូវ​រក្សា​លំនឹង​ចង្កូត​ឱ្យបាន​ល្អ និង​ព្រលែង​ហ្គែ​រ​ឱ្យអស់​។ 

​    ​* ចំណាំ​៖ បើ​បើក​លឿន​ដូច​ហោះ សូម្បី​ព្រះ​ក៏​មិន​អាចជួយ​បានដែរ​។ 
​    ​* ចំណាំ​៖ សំបក​កង់​ត្រូវ​ឆែក​មើល​រាល់​មួយខែ​ម្តង​៕

 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់