adverise with khmeread E61195b3 51da 4f19 8a02 a8e5370e88bb

កិនកម្ទេច​ចោល​ទូរ​សព្ទ័​ដៃ​ម៉ាក​ណូគា​ក្លែងក្លាយ​ជាង​៤​ពាន់​គ្រឿង​

    ភ្នំពេញ ៖ ទូរស័ព្ទ​ម៉ាក​ណូគា​ក្លែងក្លាយ​ប្រមាណ​៤.៤៤៧ គ្រឿង​ព្រមទាំង​កេស​វេច​ខ្ចប់ ដែល​សមត្ថកិច្ច​រឹបអូស​ បាន​ពី​អ្នក​នាំចូល​លួចលាក់​ខុសច្បាប់​កន្លងទៅនេះ ត្រូវបាន​​ក្រុមហ៊ុន ​KTH ​ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ និង​ស្របច្បាប់​ម៉ាក​ណូគា សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំយកទៅ​កិនកម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក ស្ថិតក្នុង​ខណ្ឌដង្កោ។​

    ពិធី​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ មិថុនា ២០១៦ ដែលមាន​អ្នកស្រី​តំ​ណាង​ក្រុមហ៊ុន​ណូគា​ម្នាក់ ទៅ​ចាត់ចែង​ជួល​ទីតាំងកម្មករ និង​គ្រឿងចក្រ ដើម្បី​កិនកម្ទេច​ទូរស័ព្ទដៃ​ក្លែងក្លាយ បន្លំ​ម៉ាក​ណូគា​នោះ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការចូល រួម​ពី​កម្លាំង​ក្រសួងមហាផ្ទៃ​ម្ចាស់​ករណី។​

    អ្នកស្រី​តំណាង​ក្រុមហ៊ុន​ KTH​ បានឱ្យដឹងថា ទូរស័ព្ទដៃ​ម៉ាក​ណូគា​ក្លែងក្លាយ​នេះ ត្រូវបាន​ឈ្មួញ​រកស៊ី​ទុច្ចរិត​នាំចូល​មកពី​ប្រទេស​ថៃ ហើយ​ដាក់តាំង​លក់​ដោយ​លួចលាក់ នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​២​កន្លែង​គឺ ១.​កន្លែង​យីហោ ដេលី លក់​ទូរស័ព្ទដៃ នៅមុខ​ភោ​ជនី​ដ្ឋា​ន​ម៉ុង​ឌី​យ៉ា​ល់ និង​២.​យីហោ​លក់​ទូរ​សព្ទ័​ដៃ​លី ហួរ នៅ​ម្តុំ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក។​

    ក្រោយពេល​ក្រុមហ៊ុន​អ្នកស្រី​បាន​រកឃើញ​ទីតាំង​លក់​ទូរស័ព្ទដៃ​២​កន្លែង ដោយ​មានការ​ក្លែងបន្លំ​ម៉ាក​សញ្ញា​ណូគារ​របស់ក្រុមហ៊ុន​លោកស្រី បានសម្រេច​ចិត្ត​ប្តឹងទៅ​សម​ត្ត​កិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​សុំ​ការចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ចុះទៅ​បង្ក្រាប និង​ចាប់​ដកហូត​បាន​ទូរស័ព្ទដៃ​ក្លែងក្លាយ​នោះ បាន​ជាង​៤​ពាន់​គ្រឿង កាលពី​ថ្ងៃទី​២ មិនា ២០១៦ កន្លងមក។​

    អ្នកស្រី​តំណាង​ក្រុមហ៊ុន​បន្តថា ពេល​សម​ត្ថ​កិច្ច​ចុះទៅ​ចាប់​នោះ​គឺ យោងទៅលើ​​បណ្តឹង​របស់​ក្រុមហ៊ុន​អ្នក​ស្រី លុះ​ចាប់​ដកហូត​បាន​ហើយ​វត្ថុតាង​ទាំងអស់នោះ ត្រូវបាន​សម​ត្ត​កិច្ច​នាំទៅ​រក្សារ​ទុក​រហូតមក​ដល់ពេលនេះ ទើប​ក្រុមហ៊ុន​មានការ​ឯកភាព​ត្រូវ​​សម្រេច​កិនកម្ទេច​ចោល​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់