adverise with khmeread Apple wwdc 2016 watchos

Apple ធ្វើ​ច​រិ​ក​ធូរ​ថ្លៃ​លួច​ចម្លង​កម្មវិធី​របស់គេ​ចំនួន​ពីរ ឥឡូវ​គេ​ប្រាប់​ឱ្យ​លុបចោល​វិញ​ហើយ​

​    ​អ្នកបង្កើត​កម្មវិធី គឺ​លោក Ben Erez បាន​បន្ទោស​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Apple ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino ថា​បាន​លួច​យក​កម្មវិធី​ហាត់​យ៉ូ​ហ្គា​របស់គាត់​ហៅថា "Breathe"​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ​ក៏​ទើបតែ​បាន​លុបចោល​កម្មវិធី "Night Shift" ដែលជា​កម្ម​សិ​ទិ្ធ​របស់​វេ​ប​សាយ F.lux ផងដែរ​។​

​    ​ឆ្នាំនេះ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​កម្មវិធី​តាំងពិព័រណ៍ WWDC ២០១៦ ក្រុមហ៊ុន Apple បានប្រកាស​កម្មវិធី​ថ្មី​មួយ​ហៅថា Breathe សម្រាប់​នាឡិកាដៃ Apple​។ ជា​ផ្នែក​មួយ​នៃ WatchOS 3 កម្មវិធី​នេះ​មាន​គោលបំណង​ធ្វើឱ្យ​អ្នកប្រើប្រាស់​ដោះ​ស្រេ្ត​ស៍ដោ​យ​ការជួយ​ឱ្យ​ដកដង្ហើម​បាន​វែង​។​

​    ​ខណៈដែល​អ្នកទស្សនា​ក​ម្ម​វិធី WWDC បាន​ស្វាគមន៍​កម្មវិធី​ជាមួយនឹង​ការ​ទះ​សា​រទ​យ៉ាង​គគ្រឹកគគ្រេង អ្នកបង្កើត​កម្មវិធី​លោក Ben Erez បាន​អះអាងថា​ក្រុមហ៊ុន Apple បាន​លួចគំនិត​របស់គាត់ គឺ​កម្មវិធី "Breathe"​។​

​    ​ហេតុការណ៍​ស្រដៀង​គ្នា​មួយទៀត​បានកើត​ឡើង​ផងដែរ នៅពេល Apple បានចេញ​កម្មវិធី Night Shift របស់​វេ​ប​សាយ F.lux ដែល​ដាក់បញ្ចូល​ក្នុង​មុខងារ iOS ឥឡូវ​បាន​លុប​វា​ចេញពី App Store អស់ហើយ​។​

​    ​ខណៈដែល​ការភ្ញាក់ផ្អើល​នូវ​មុខងារ​ដ៏​ធំ​មួយ​នៃ​នាឡិកាដៃ WatchOS 3 ស្រាប់តែ​កម្មវិធី​នោះ​បែរជា​កម្មវិធី​លួច​ពី​គេ​ទៅវិញ​។ នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​ក្រុមហ៊ុន Apple ដែល​ធ្លាប់តែ​ប្ដឹង​រឿង​គេ​ចម្លង​កម្មវិធី​របស់​ខ្លួន ហើយ​ឥឡូវ​បែរជា​មក​ចេញ​ច​រិ​ក​ធូរ​ថ្លៃ​បែបនេះ​៕

adverise with khmeread
ប្រភព៖ fossbytes

មតិយោបល់