adverise with khmeread 1

ពាក្យ ៤ ម៉ាត់​នេះ​នឹង​ធ្វើឱ្យ​មនុស្ស​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អ្នក​បន្តិច​ម្តងៗ​!

    ​១. "​វា​មិនអាច​ទៅរួច​ទេ​" ឬ "​ខ្ញុំ​មិនអាច​ធ្វើ​វា​បានទេ​" 
​    ​តើ​ឱកាស​ដែល​រត់​មករក​អ្នក ជា​រឿង​ដែល​អ្នក​មិនអាច​ទទួលយកបាន​មែន​ទេ​? លោកអ្នក​និយាយ​ពាក្យ​បែបនេះ​មានន័យថា លោកអ្នក​បដិសេធ​ឱកាស​ដែល​មនុស្ស​ខំប្រឹង​ផ្តល់ឱ្យ​អ្នក​។ បើ​មិន​ចង់យក​ឱកាស​នោះ លោកអ្នក​មិនគួរ​និយាយ​បែបនេះ​ទេ​។ 

​    ​លោកអ្នក​គួរ​និយាយថា វា​ជា​ឱកាសល្អ​ណាស់ ប៉ុន្តែ​ខ្ញុំ​នឹង​ស្វែងរក​វិធី​ដើម្បី​ធ្វើឱ្យ​វា​លេច​ជា​រូបរាង​។ 

​    ​២. "​វា​ជា​កំហុស​របស់​អ្នក​"
​    ​បើ​ខុស​ទទួល​យកខុស កុំ​ចាំ​ទទួល​យកតែ​ត្រូវ ហើយ​ទម្លាក់កំហុស​លើ​អ្នកដទៃ​។ 

​    ​ជំនួស​មកវិញ​លោកអ្នក​គួរ​និយាយថា​៖ ខ្ញុំ​គួរតែ​ចេញមុខ​ទទួលខុសត្រូវ​លើ​រឿងនេះ ខ្ញុំ​សុំទោស​អ្នក​រាល់គ្នា​។ 

​    ​៣. "​អ្នក​ត្រូវតែ​ធ្វើ​វា​"
​    ​ការបញ្ជា​ដោយ​គ្មាន​ការឱ្យយោបល់​គឺជា​រឿង​ដែល​មនុស្ស​មិនអាច​ទទួលយក​បានទេ​។ ពួកគេ​មានគំនិត​ផ្ទាល់ខ្លួន ហើយ​អាចជា​គំនិតល្អ​ជាង​អ្នក​ថែមទៀត​។ 

​    ​ជំនួស​មកវិញ​អ្នក​គួរ​និយាយថា​៖ នេះ​ជា​ជម្រើស តើ​ចង់​ធ្វើ​មួយណា​? 

​    ​៤. "​គ្មាន​ផ្លូវ​ដែល​ខ្ញុំ​នឹង​អត់ឱន​ឱ្យ​ឯង​ទេ​"
​    ​ពេល​មាន​កំហឹង សូម​ចៀសវាង​ដាច់ខាត​ចំពោះ​ការ​ពោល​ពាក្យ​បែបនេះ​។ មនុស្ស​មិនអាច​ទទួលយក​ពាក្យ​បែបនេះ​បានឡើយ​។ 

​    ​ជំនួស​មកវិញ អ្នក​ត្រូវឱ្យ​ពួកគេ​និយាយ​ហេតុផល​ប្រាប់​អ្នក​។ បន្ទាប់ពី​ស្តាប់​រួច លោកអ្នក​គួរ​បំភ្លេច​រឿង​ទាំងអស់​ចោល​ទៅ​៕ 

adverise with khmeread
ប្រភព៖ womenworking

អ្នកនឹងចូលចិត្ត

មតិយោបល់