adverise with khmeread 1

តើ​ពន្លឺ​ស្មា​ត​ហ្វូ​ន​ជះឥទ្ធិពល​ដល់​ខួរក្បាល​និង​រាងកាយ​របស់​អ្នក​កម្រិតណា​?

    ​វា​អាច​នឹង​ពិបាក​បញ្ឈប់ ប៉ុន្ដែ​ការមើល​ទៅ​ទូរស័ព្ទ​របស់​អ្នក​នៅពេល​យប់​គឺជា​គំនិត​គ្រោះថ្នាក់​បំផុត​។​

​    ​អេក្រង់​ស្មា​ត​ហ្វូ​ន​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ ដូច្នេះ​អ្នក​អាច​ឃើញ​ពួកវា​នៅពេល​ចាំង​នឹង​ពន្លឺព្រះអាទិត្យ​ពេល​ថ្ងៃត្រង់​បាន​។​

​    ​ប៉ុន្ដែ​នៅពេល​យប់ ខួរក្បាល​របស់​អ្នក​ត្រូវបាន​យល់ច្រឡំ​ស្មានតែ​ពន្លឺ​ខៀវ​នេះ​ជា​ពន្លឺព្រះអាទិត្យ​។ យោងតាម​ហេតុផល​នេះ​វា​បង្ក​ឱ្យ​ខួរក្បាល​របស់​អ្នក​ឈប់​ផលិត​នូវ​មេឡានីន ជា​អ័រម៉ូន​មួយ​ដែល​ឱ្យ​សញ្ញា​ដល់​រាងកាយ​របស់​អ្នក​ថា​ដល់ "​ម៉ោង​ដេក​ហើយ​"​។ ដោយសារ​មូលហេតុ​នេះ ពន្លឺ​ស្មា​ត​ហ្វូ​ន​អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក និង​ធ្វើឱ្យ​ពិបាក​ក្នុង​ការឱ្យ​ងងុយដេក ហើយ​អាច​បង្កឱ្យមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៀតផង​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​ផលប៉ះពាល់​ដល់​ខួរក្បាល​និង​រាងកាយ​របស់​អ្នក​។​

​    ​១. បាត់​ការចងចាំ​។​
​    ​២. ពន្លឺ​ពណ៌​ខៀវ​អាច​បំផ្លាញ​ភ្នែក​ដោយ​ប៉ះពាល់​ដល់​សរសៃ​ភ្នែក RETINA នៅ​ផ្នែក​ខាងក្រោយ​នៃ​គ្រាប់ភ្នែក​។​
​    ​៣. ពិបាក​អាន​សៀវភៅ​។​
​    ​៤. ខូច​ប្រ​ស្រី​ភ្នែក​។​
​    ​៥. ពន្លឺ​ស្មា​ត​ហ្វូ​ន​អាច​រំខាន​ដល់​អ័រម៉ូន​ដែល​គ្រប់គ្រង​ចំណង់​អាហារ បង្ក​ហានិភ័យ​ក្នុង​ការឡើង​ទម្ងន់​។​
​    ​៦. ពន្លឺ​ពណ៌​ខៀវ​នេះ​អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក​ដោះ​និង​ក្រពេញ​ប្រូ​ស្តា​ត​។​
​    ​៧. ធ្វើឱ្យ​មិន​សប្បាយចិត្ត ឬក៏​អារម្មណ៍មិនល្អ​ខ្លាំង​។​
​    ​៨. មាន​អារម្មណ៍​គេង​មិន​គ្រប់គ្រាន់​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់