adverise with khmeread 94d53c0a 7924 4ee8 8382 4405be215a6c

លួច​ខោអាវ​ពី​តូប​លក់​ក្នុង​ផ្សារ​លើកដាក់​ម៉ូតូ​កង់​បី​ម្ចាស់​មក​ទាន់​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ចូល​លួច​ខោអាវ​ដាក់​លើ​ម៉ូតូ​កង់​បី ម្ចាស់​មក​ទាន់​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់បាន​ម្នាក់ រត់​រួច​ម្នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​នៅ​រសៀល​ថ្ងៃទី​១៧​ ខែមិថុនា ​ឆ្នាំ​២០១៦​ នៅ​ផ្សា​រកា​ណា​ស៊ីធី​ ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លឿន ចំរើន ​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សួន ភា​រម្យ​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួយ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ស្នាក់នៅ​ស្រុក​គី​រី​វង្ស​ខេត្តតាកែវ​។​

    ជនរងគ្រោះ​បានឱ្យដឹងថា ខណៈពេលដែល​គាត់​ត្រឡប់មក​ផ្ទះជួល​ហូបបាយ​រួច​ក៏​ត្រឡប់មកវិញ ស្រាប់​ឃើញ​ជនសង្ស័យ​២​នាក់​កំពុង​គាស់​តូប​និង​ជញ្ជូន​ខោអាវ​តាំង​លក់​ដាក់​លើ​កង់​បី​គាត់​ក៏បាន​ស្រែក​"​ចោរៗ​"​ផ្អើល​ដល់​ប្រជាពលរដ្ឋ ​និង​អាជីវករ​ជួយ​ចាប់បាន​ម្នាក់​ និង​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​តាម​និតិ​វិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់