adverise with khmeread Clean your fatty liver with this beverage recipe

លាង​សម្អាត​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​ជាមួយនឹង​ភេសជ្ជៈ​ស័ក្តិ​សិទ្ធ​នេះ​!

    ​ការ​បន្សាប​ជាតិពុល​គឺមាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​ជួយ​ថ្លើម​ឱ្យបំពេញ​មុខងារ​ល្អប្រសើរ​។ ភេសជ្ជៈ​នេះ​នឹង​ជួយ​លាង​សម្អាត​ខ្លាញ់​ក្នុង​ថ្លើម​របស់​អ្នក​និង​សេរី​រា​ង្គ​ទាំងមូល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​* គ្រឿងផ្សំ​
​    ​- ស្ពៃក្ដោប ១២៥ ក្រាម​
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ ២៥ ក្រាម​
​    ​- ផ្លែ​សារី ២៥០ ក្រាម​
​    ​- ខ្ញី ១ ដុំ​
​    ​- ទឹក​កន្លះ​លីត្រ​
​    ​- ជីរអង្កាម ១០ ក្រាម​

​    ​* របៀប​ធ្វើ​៖ 
​    ​កាត់​សារី​, ស្ពៃក្ដោប​, ស្ពៃ​ចិន​, និង​ខ្ញី​ទៅជា​ចំណិត​តូចៗ​។ បន្ទាប់មក​ដាក់​វា​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក និង​ដាក់​ទឹក​ចូល ក្រឡុក​ឱ្យ​សព្វ​។ បន្ទាប់មក​ច្របាច់​ក្រូចឆ្មា និង​ជីរអង្កាម​ចូល​។ ក្រឡុក​ម្ដងទៀត​និង​ចាក់​ចូល​កែវ​ពិសា​។ ភេសជ្ជៈ​នេះ​គួរតែ​ពិសា​ពីរដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្ដង និង​ល្ងាច​ម្ដង មុន​ឬ​ក្រោយ​អាហារ​ឥត​បញ្ហា​។ លោកអ្នក​គួរ​ឧស្សាហ៍​លាង​សម្អាត​ខ្លាញ់​ក្នុង​ថ្លើម​យូរៗ​ម្តង (​អាច ១ ឬ ២ ខែម្តង​)៕ 

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់