adverise with khmeread D08d5847 26bf 4315 8d0a 1de0514189be

បញ្ជូន​ជនជាប់ចោទ​៤​នាក់​ទៅ​ញាត់​គុក​

    កំពង់ចាម ៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​ចេញ​ដីកា​បង្គាប់​ឱ្យឃុំខ្លួន​លេខ​៣៦៥ លេខ៣៦៦ លេខ​៣៦៧ និង​លេខ​៣៦៨ ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ ចំនួន០៤​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​
​ធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ​នេះហើយ​បាន​នាំទៅ​ដាក់ពន្ធនាគា​រួចហើយ។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​ វេលា​ម៉ោ​១២​កម្លាំង​ជំនាញរបស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សោម រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន០១​ករណី នៅ​ចំណុច​ភូមិ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១.​ឈ្មោះ លន ដា​វីដ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​, ២.​ឈ្មោះ ណៃ វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ​សិស្ស រស់នៅ​ភូមិ​ព្រែក​ព្រះអង្គ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម,៣.​ឈ្មោះ ហ៊ី គ​ន្ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាតិខ្មែរ មុខរបរជាង​ឡាន រស់នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម ​និង៤.​ឈ្មោះ ហ៊ី ភា​រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ បុខ​របរ​ជាងកាត់សក់ រស់នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​

    សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០២កញ្ចប់​តូច ឧបករណ៍​សេព​មួយ​សម្រាប់ ម៉ូតូ​ ចំនួន០២​គ្រឿង និង​ទូរស័ព្ទដៃ​ ចំនួន០៤​គ្រឿង ។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ទាំង​០៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ​ទៅតាម​បញ្ញត្តិ​ច្បាប់​មាត្រា​៤០ និង​៤៥ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់